“ពួកគេជាក្រុមដ៏អស្ចារ្យ…ប៉ុន្តែយើងអាចយកឈ្នះពួកគេ” – Ten Hag មុនប៉ះ Man City វគ្គផ្តាច់ព្រ័ត្រ FA Cup

Apr 25, 2023 - 21:53
Apr 25, 2023 - 21:53
 2
ចែករំលែកទៅកាន់

Man United បានឈានដល់វគ្គផ្តាច់ព្រ័ត្រ FA Cup លើកទី២១ ក្រោយយកឈ្នះទៅលើ Brighton ដោយបាល់ប៉េណាល់ទី ដោយលទ្ធផល ៧៦ ក្រោយលទ្ធផល ០០ នៅម៉ោងបន្ថែម នៅកីឡដ្ឋាន Wembley

ក្លឹប Manchester ទាំងពីរនឹងប្រឈមមុខគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ធំមួយជាលើកដំបូងនៅថ្ងៃទី៣ ខែមិថុនា បន្ទាប់ពី Riyad Mahrez បានស៊ុតបញ្ចូលទី Hattrick ជួយឱ្យ Man City ឈ្នះ ៣០ លើក្រុម Sheffield United ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

Man City នឹងត្រូវជួបក្រុម Arsenal ក្នុងការប្រជែងដណ្តើមពាន Premier League ក៏ដូចជាជួបក្រុម Real Madrid ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ខណៈដែលក្រុមរបស់លោក Pep Guardiola នៅតែអាចប្រមូលបានពានរង្វាន់ធំចំនួនបីនៅរដូវកាលនេះ។

អ្នកចាត់ការរបស់បិសាចក្រហមសញ្ជាតិហូឡង់ លោក Ten Hag បាននិយាយថា៖

“ពិតណាស់ខ្ញុំយល់អារម្មណ៍អ្នកគាំទ្រ Manchester United។ យើងនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីផ្តល់ឱ្យពួកគេនូវពានរង្វាន់ទីពីរ អ្វីគ្រប់យ៉ាងដែលខ្ញុំមាន អ្វីគ្រប់យ៉ាងដែលក្រុមមាន អ្វីគ្រប់យ៉ាងដែលបុគ្គលិកមាន យើងនឹងផ្តល់ឱ្យពួកគេនូវអ្វីគ្រប់យ៉ាងដើម្បីសម្រេចឲ្យបាន។

យើងអាចធ្វើបាន ពីព្រោះយើងធ្លាប់បានបង្ហាញវា ប៉ុន្តែវាមិនមែនជាការងារងាយស្រួលនោះទេ។ ពួកគេជាក្រុមដ៏អស្ចារ្យ ប៉ុន្តែយើងក៏នឹងមានក្រុមដ៏អស្ចារ្យ និងកីឡាករដ៏អស្ចារ្យ ហើយយើងអាចយកឈ្នះពួកគេ”៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ Hong