អ្នកវិភាគ Collymore ថាតារាឆ្នើមម្នាក់ប្រហែលចាកចេញ បើ Man City ឈ្នះពាន៣រដូវកាលនេះ

May 6, 2023 - 23:40
 2
ចែករំលែកទៅកាន់

នៅសល់ពេលមិនដល់មួយសប្ដាហ៍ទៀតទេ Manchester City នឹងធ្វើដំណើរទៅប្រកួតទល់ Real Madrid ក្នុងជើងទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League​ នៅកីឡដ្ឋាន Santiago Bernabeu

ក្រុមដឹកនាំដោយលោក Pep Guardiola នឹងមានការប្រកួតប្រជែង ដើម្បីអាចមានសង្ឃឹមឈ្នះពាន៣ ជាលើកដំបូងតាំងពីលោកបានចាកចេញពី Barcelona ដោយលើកចុងក្រោយបង្អស់លោកធ្លាប់ធ្វើបានកាលពីឆ្នាំ២០១១។

វាអាចជាឱកាសជាលើកដំបូងសម្រាប់ Erling Haaland ផងដែរ ក្នុងការឈ្នះជើងឯក Champions League ប្រសិនបើ Man City អាចទម្លាក់ Real Madrid ហើយបន្ដយកឈ្នះ ក្រុមដែលឡើងមកវគ្គផ្ដាច់ព្រ័ត្រ រវាង AC Milan និង Inter Milan

ថ្លែងប្រាប់ Caught Offside លោក Stan Collymore បានលើកឡើងថា Haaland ទំនងជាមិនបន្ដរួមរស់នៅ Etihad នោះទេ ប្រសិនបើ Man City អាចឈ្នះពាន៣ក្នុងរដូវកាលនេះ។

លោក Collymore បាននិយាយថា៖ ខ្ញុំពិតជាមានចម្ងល់ថាតើ គេនឹងនៅ Man City បានយូរប៉ុណ្ណា។ ជាមួយនឹងការផ្ដោតទៅលើការឈ្នះពាន៣ ប្រសិនបើ​ Haaland និង City អាចធ្វើបាន តើនៅសល់កម្លាំងចិត្តប៉ុណ្ណា ដើម្បីឱ្យគេបន្ដនៅ Etihad? វាពិតជាតិចតួចណាស់ តាមការយល់ឃើញរបស់ខ្ញុំ

កែ​សម្រួលអត្ថបទ៖vakhim