ព្រឹត្តិការណ៍បើកសុីហ្គេមនៅកម្ពុជា​ ឃើញហើយអស្ចារ្យ​ណាស់ ស្ទើរមិនជឿនឹងភ្នែក រំភើបខ្លាំងក្នុងនាមជាខ្មែរ

May 6, 2023 - 23:57
May 7, 2023 - 09:45
 42
ចែករំលែកទៅកាន់

ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានប្រារព្ធពិធីបើកជាផ្លូវការកាលពីយប់ថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ។

ពិធីបើកជាផ្លូវការ Opening Ceremony នូវព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង ថ្នាក់ដឹកនាំជាន់ខ្ពស់។ ឈុតឆាកនៃការសម្តែងនៅក្នុងពិធីបើកកីឡាថ្នាក់តំបន់មួយនេះ ត្រូវបានមហាជនស្ងើចសរសើរ មិនដាច់ពីមាត់ ដោយសារតែទិដ្ឋភាពនេះ អស្ចារ្យខ្លាំងពេល ស្ទើរមិនជឿនឹងភ្នែក។

ជាក់ស្តែងព្រឹត្តិការណ៍បើកស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ឃើញថាពិតជាមានភាពស្រស់ស្អាត និង ប្រើប្រាស់បច្ចេកវិទ្យាទំនើប ក្រោមក្រសែភ្នែក វត្តមានមហាជន មកពីគ្រប់ទិសទីបានចូលរួមទស្សនាដោយផ្ទាល់ពេញពហុកីឡដ្ឋានជាតិ មរតកតេជោ។

ព្រឹត្តិការណ៍ស៊ីហ្គេម ចាប់ផ្តើមជាផ្លូវការពីថ្ងៃទី ៥ ដល់ ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៣៕

កែ​សម្រួលអត្ថបទ៖vakhim