Rodrygo៖ “វា​មាន​ន័យ​ធំធេង​ណាស់ ដែល​ខ្ញុំ​អាច​នាំ​មុខ​លើ Ronaldo”

May 9, 2023 - 23:23
 4
ចែករំលែកទៅកាន់

ខ្សែ​ប្រយុទ្ធ​ជំនាន់​ក្រោយ Rodrygo Goes គេ​បាន​និយាយ​រៀបរាប់​អំពី​អារម្មណ៍​ពិត បន្ទាប់​ក្លាយ​ជា​កីឡាករ​ប្រេស៊ីល​មាន​គ្រាប់​បាល់​ច្រើន​បំផុត​លំដាប់​ទី​ពីរ នៅ Champions League ឲ្យ​ក្លឹប​ស្តេច​ស Real Madrid នេះ​បាន​នាំ​មុខ​ពី​លើ​តួ​លេខ​ Ronaldo Nazario បាន​សម្រេច​ហើយ។

សម្រាប់ R9 កាល​ឈរ​ជើង​នៅ Madrid គេ​រក​បាន ១៣ ​គ្រាប់ ក្នុង​ក្របខ័ណ្ឌ UCL ស្រប​ពេល Rodrygo អាច​រក​បាន​ដល់​គ្រាប់​បាល់​ទី ១៥ ឈរ​ចំណាត់ថ្នាក់​ទី ៩។ នេះ​គេ​នៅ​ខ្វះ ១ ​គ្រាប់​ដើម្បី​តាម​ស្មើ និង​ ២ ​គ្រាប់​ដើម្បី​ទាញ​ទម្លាក់ Roberto Carlos ជា​កីឡាករ​ប្រេស៊ីល​ធ្វើ​បាន​ខ្ពស់​បំផុត។

កីឡាករ​ជំនាញ​ជើង​ញាក់ ជើង​ស៊ុត​ខាង​លើ បាន​លើក​ឡើង៖ “វា​ជា​ក្តីស្រមៃ​ការ​ដែល​បាន​ឈោង​មក​ដល់​ចំណាត់ថ្នាក់ Top 9 នៅ​បញ្ជី​អ្នក​ស៊ុត​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​ក្លឹប នៅ Champions League ខ្ញុំ​សង្ឃឹម​អាច​រក​បាន​ច្រើន​គ្រាប់​ទៀត ជា​ការ​ពិត វា​មាន​អត្ថន័យ​ធំធេង​ណាស់​សម្រាប់​ខ្ញុំ ការ​ដែល​អាច​នាំ​មុខ​ idol ខ្លួន​ឯង​គឺ Ronaldo”។

យុវជន​ខាង​លើ​បន្ត​ថា៖ “រដូវ​កាល​នេះ វា​ពិត​ជា​ដំណើរការ​ល្អ​សម្រាប់​ខ្ញុំ ក៏​ដោយសារ​មក​ពី​កត្តា​នៃ​ការ​ខិតខំ​ហ្វឹកហាត់ នេះ​ខ្ញុំ​ព្យាយាម​ពង្រឹង​ខ្លួន​ឯង ទាំង​នៅ​ក្លឹប​ទាំង​នៅ​ផ្ទះ ខ្ញុំ​ចង់​បាន​គ្រាប់​បាល់​ច្រើន និង​ Assist ច្រើន​បន្ថែម​ទៀត”៕

កែ​សម្រួលអត្ថបទ៖vakhim
ប្រភព:FotMob