PSG ចាប់ផ្តើមងាកចាប់អារម្មណ៍លើលោក Mourinho មកជំនួសតំណែងរបស់ Galtier

May 9, 2023 - 23:55
 2
ចែករំលែកទៅកាន់

បើតាមការចុះផ្សាយចុងក្រោយមួយ ពី RMC Sport ថ្មីៗនេះ បានបង្ហាញឱ្យដឹងថា ក្លិបយក្សបារាំង Paris Siant-Germain កំពុងពិភាក្សាជាមួយអ្នកតំណាងរបស់លោក Jose Mourinho គឺលោក Jorge Mendes នៅពេលពួកគេកំពុងសម្លឹងរកអ្នកមកជំនួសតំណែងរបស់គ្រូបង្វឹកបច្ចុប្បន្ន លោក Christophe Galtier 

ជាក់ស្តែងក្លិប PSG បានសម្រេចនាំយក លោក Galtier មកធ្វើជាអ្នកចាត់ការរបស់ខ្លួន កាលពីរដូវក្តៅមុន ក្រោយសម្រេចចិត្តចែកផ្លូវគ្នាជាមួយលោក Pochettino។ ប៉ុន្តែយ៉ាងណាក៏ដោយ គ្រូបង្វឹកថ្មីរូបនេះ ហាក់មិនបានបង្ហាញភាពលេចធ្លោណាមួយនោះឡើយ ដោយបានដឹកនាំក្រុមធ្លាក់ចុះពីពាន UCL និង French Cup 

ដូច្នេះហើយ ទើបមានរបាយការណ៍ចុងក្រោយ បានបង្ហាញថាក្លិប PSG អាចនឹងចែកផ្លូវជាមួយ លោក Galtier នៅចុងបញ្ចប់នៃរដូវកាលនេះ បើទោះបីជាកិច្ចសន្យារបស់បុរសសញ្ជាតិបារាំងរូបនេះ ដំណើរការរហូតដល់ឆ្នាំ ២០២៤ ក៏ដោយ។

ទន្ទឹមនឹងនេះ យោងតាមប្រភពខាងលើ បានបង្ហាញថាគ្រូបង្វឹករបស់ក្រុម AS Roma លោក Mourinho ហាក់កំពុងក្លាយជាបេក្ខភាពដ៏សំខាន់មួយ សម្រាប់ថ្នាក់ដឹកនាំរបស់ក្រុម PSG គឺលោក Luis Campos ដោយអ្នក​ទាំង​ពីរ​ ធ្លាប់បាន​ស្គាល់​គ្នា​យ៉ាងជិត​ស្និទ្ធ​៕

ប្រភព: Sportskeeda