ជើងចាស់ McManaman ថា R.Madrid ចាត់ទុក Bellingham ដូចស្តេច បើផ្ទេរទៅ Bernabeu

May 10, 2023 - 00:05
 6
ចែករំលែកទៅកាន់

អតីតតារាឆ្នើមរបស់ក្រុមងហង្សក្រហម Liverpool លោក Steve McManaman បានបង្ហាញថាក្លិប Real Madrid បានត្រៀមខ្លួនរួចរាល់អស់ហើយ ក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Jude Bellingham មកកាន់ក្រុមរបស់ខ្លួន នៅរដូវក្តៅខាងមុខនេះ ។

ជាក់ស្តែងយោងតាមរបាយការណ៍ចុងក្រោយ បានបង្ហាញថា Bellingham បានធ្វើការបដិសេធមិនផ្ទេរទៅកាន់ក្របខ័ណ្ឌ Premier League នោះឡើយ ដោយគេថែមទាំងមិនទទួលយកសំណើមានតម្លៃ ១៥ លានអឺរ៉ូ ក្នុងមួយឆ្នាំ ពីក្លិប Man City ផងដែរ ដើម្បីរើសយក Madrid ជំនួសវិញ ។

មិនតែប៉ុណ្ណោះ លោក McManaman បានលើកឡើងអំពីអនាគរបស់កីឡាករវ័យ ១៩ ឆ្នាំរូបនេះ ប្រាប់ទៅកាន់ Mirror ថា ៖  ប្រសិនបើ Bellingham អាចសម្រេចការចុះហត្ថលេខាទៅកាន់ Madrid មែននោះ ក្លិបនេះ នឹងចាត់ទុកគេដូចជាស្តេចអ៊ីចឹង។ វានឹងក្លាយជាជំពូកថ្មីមួយ សម្រាប់ក្រុមនេះ ដោយសារតែប្រមូលផ្តុំទៅដោយកីឡាករក្មេងៗមានសមត្ថភាពជាច្រើន 

លើសពីនេះ អតីតកីឡាកររបស់ Liverpool គិតថា ក្លិប Madrid គឺមានលទ្ធភាពដើម្បីចុះហត្ថលេខាលើ Bellingham ដោយគាត់បានបន្ថែមទៀតថា ៖  ពួកគេមានលុយគ្រប់គ្រាន់ ព្រោះថាចាប់តាំងពីបានចុះហត្ថលេខាលើ Hazard ក្នុងឆ្នាំ ២០១៩ មក ពួកគេមិនបានចំណាយលុយធំទៀតនោះឡើយ  

ប្រភព: Besoccer