Pochettino ចុចយកឈ្មោះ Martinez ជាខ្សែប្រយុទ្ធដែលចង់នាំយកមកកាន់ Chelsea មុនគេ
ថ្មីៗនេះ លោក Mauricio Pochettino ត្រូវបានគេរាយការណ៍មកថា បានកំណត់គោលដៅរួចស្រេចហើយទៅលើខ្សែប្រយុទ្ធថ្មីមួយរូប ដែលគាត់ចុះហត្ថលេខានាំយកមកនៅរដូវក្តៅខាងមុខនេះ មុនពេលត្រូវតែងតាំងជាអ្នកចាត់ការផ្លូវការរបស់ក្លិប Chelsea ។
ជាក់ស្តែង បន្ទាប់ពីមានការពិភាក្សាគ្នាជាច្រើនមក ឥឡូវនេះ ក្លិប Chelsea ត្រូវបានគេអះអាងថា បានឈានដល់កិច្ចព្រមព្រៀងជារួមមួយ ជាមួយគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនហើយ ក្នុងការមកគ្រប់គ្រងនៅទឹកដី Stamford Bridge ។
យ៉ាងណាមិញ ជុំវិញការមកកាន់តំណែងនេះ បើតាមការចុះផ្សាយពីកាសែត Daily Mail បានបង្ហាញថា នឹងជំរុញឱ្យថ្នាក់ដឹកនាំរបស់ក្លិប Chelsea ធ្វើការចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្លិប Inter Milan កីឡាករ Lautaro Martinez មកមុនគេ ។
ប៉ុន្តែទន្ទឹមនឹងនេះ ក្លិប Chelsea ក៏ត្រូវបានគេនិយាយថា បានរក្សាការចាប់អារម្មណ៍លើខ្សែប្រយុទ្ធជួរមុខរបស់ Napoli កីឡាករ Victor Osimhen ផងដែរ ប៉ុន្តែសម្រាប់ Pochettino លោក ហាក់ពេញចិត្តក្នុងការផ្ទេរយក Martinez មកកាន់ក្រុមជាង ៕
ប្រភព: 90min