Harry Kane តាមស្មើកំណត់ត្រា Salah ខណៈ Haaland នៅមានឱកាសតាមទាន់
ប្រកួតយប់មិញទល់ក្លឹប Aston Villa បើទោះបី Spurs បរាជ័យ តែក៏មានគ្រាប់បាល់របស់ Harry Kane ផងដែរ កើតឡើងនៅនាទី ៩០ ដោយសារការស៊ុត ១១ ម៉ែត្របញ្ចូលទី។ ទន្ទឹមការរបូត ៣ ពិន្ទុ តែកីឡាករអង់គ្លេសបានតាមស្មើកំណត់ត្រារបស់តារាឆ្នើម Mohamed Salah ទាក់ទិនការរកគ្រាប់បាល់។
នោះគឺ Kane អាចរកបានគ្រាប់បាល់នៅ ២៤ ប្រកួតផ្សេងគ្នាក្នុងក្របខ័ណ្ឌ Premier League នារដូវកាលទោល នេះតាមស្មើកំណត់ត្រាកីឡាករអេហ្សីបធ្លាប់ធ្វើបានកាលពីរដូវកាល ២០១៧/១៨។ យ៉ាងណា Kane នៅមានឱកាស ដ្បិតអីនេះទើបឈានដល់ជុំទី ៣៦ សល់ ២ ជុំទៀត។
ដោយឡែកងាកទៅមនុស្សយន្តតាមបំបែកកំណត់ត្រា Erling Haaland របស់ Manchester City ឯណោះវិញ ប្រុងនឹងចូលដល់ជុំទី ៣៦ នៅយប់នេះ ខណៈគេអាចរកបានគ្រាប់បាល់ត្រឹមប្រកួតទី ២២ ផ្សេងគ្នា។ អ៊ីចឹងមានន័យ សេសសល់ ៣ ប្រកួតផ្សេងទៀត បើរកបានគ្រាប់បាល់ទាំងអស់នោះ គេក៏អាចនឹងអាចបំបែកកំណត់ត្រាខាងលើជាក់ជាមិនខាន។
រំឭកបន្តិច ក្លឹប Manchester City នឹងត្រូវប៉ះស្ករគ្រាប់ខៀវ Everton នារាត្រីថ្ងៃអាទិត្យនេះ វេលាម៉ោង ២០:០០ នាទីយប់ ក៏នឹងមានផ្សាយបន្តផ្ទាល់លើទំព័រ CTS Sports ផងដែរ៕
ប្រភព៖ Metro