Real Madrid នឹងមិនចាយលុយផ្ទេរ Mbappe ឡើយ ដោយសារហេតុផលទាំងនេះ

May 16, 2023 - 03:29
 2
ចែករំលែកទៅកាន់

ខ្សែប្រយុទ្ធ Kylian Mbappe នៅតែជាគោលដៅអនាគតសម្រាប់ក្លិប Real Madrid ប៉ុន្ដែពួកគេនឹងរង់ចាំមួយរដូវកាលទៀត ដើម្បីសម្រេចចិត្តដាក់សំណើផ្ទេរកីឡាករជម្រើសជាតិបារាំង។

យោងតាមប្រភពពីសារព័ត៌មាន Marca បានរាយការណ៍ថា Mbappe នៅសល់កុងត្រាជាមួយក្លិប Paris SaintGermain ហើយក្លិបយក្សអេស្ប៉ាញ, Real មិនចង់មានការចរចាជាមួយក្លិបបារាំងឡើយ បន្ទាប់ពីមានការអាក់អន់ចិត្ត កាលពីរដូវក្ដៅឆ្នាំមុន។

Real Madrid នឹងមិនចំណាយអ្វីទាំងអស់លើការផ្ទេរ ដើម្បីទទួលបាន Mbappe មកចូលក្រុម។ ប្រសិនបើខ្សែប្រយុទ្ធរូបនេះ ចង់ផ្លាស់ទៅ Santiago Bernabeu ក៏ស្ថិតនៅក្នុងលក្ខខណ្ឌខ្ចីជើងដែរ។

ហេតុផលផ្សេងមួយទៀតគឺ Vinicius Jr. កំពុងបង្ហាញសមត្ថភាពបានល្អ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Carlo Ancelotti។ កីឡាករឆ្នើមទាំងពីររូប លេងក្នុងតំណែងដូចគ្នា ជាខ្សែប្រយុទ្ធស្លាបឆ្វេង ខណៈអ្នកចាត់ការជនជាតិអ៊ីតាលី ពេញចិត្ត Vinicius ជាង។

ណាមួយ គោលដៅធំបំផុតរបស់ក្លិបអធិរាជស នៅរដូវក្ដៅនេះ គឺជាការនាំយក ខ្សែបម្រើ Jude Bellingham ដែលបានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនរួចរាល់ ក្នុងតម្លៃផ្ទេរដ៏ខ្ពស់មួយ ម្លោះហើយទើបការផ្ទេរ Mbappe មិនមែនជាជម្រើសអាទិភាព សម្រាប់ក្លិបម្ចាស់ជើងឯកពានអឺរ៉ុប ១៤សម័យ៕

ប្រភព៖ Be Soccer