Neymar ហាក់បង្ហើបក្តី​ស្រមៃ​ ក្នុងការវិលត្រលប់ទៅកាន់ក្លិប Barca វិញ

May 18, 2023 - 11:06
 2
ចែករំលែកទៅកាន់

ថ្មីៗនេះ នៅពេលកំពុងមានសេចក្តីរាយការណ៍ជាច្រើនកំពុងបង្ហាញថា ខ្សែប្រយុទ្ធ Lionel Messi ហាក់មានទំនាក់ទំនងយ៉ាងខ្លាំង ក្នុងការវិលត្រលប់ទៅកាន់ក្លិប Barcelona វិញក៏ដោយ ប៉ុន្តែយ៉ាងណាមិញមិត្តរួមក្រុម PSG របស់គេ គឺ Neymar ក៏ត្រូវបានគេរាយការណ៍ថា ចង់វិលទៅកាន់ទឹកដី Camp Nou វិញ ផងដែរ ។

ជាក់ស្តែង ការអះអាងបែបនេះត្រូវបានធ្វើឡើងដោយអ្នកកាសែត Toni Juanmarti ដែលបានបញ្ជាក់ថា ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល កំពុងបង្ហាញពីអារម្មណ៍របស់គេ ក្នុងការវិលត្រលប់ទៅកាន់ក្លិបយក្សកាតាឡាន់វិញ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រភពដដែលនេះ បានបង្ហាញផងដែរថា ក្លិប Barca ដែលទើបតែគ្រងតំណែងជើងឯក La Liga រដូវកាលនេះ ហាក់មិនបានគិតអំពីការផ្ទេរណាមួយ សម្រាប់ Neymar នៅពេលនេះនោះឡើយ ។

គួរឱ្យដឹងថា Neymar បានចំណាយពេលដល់ទៅបួនឆ្នាំ នៅក្លិប Barca បន្ទាប់ពីផ្ទេរមកពីក្រុម​ Santos ក្នុងឆ្នាំ ២០១៣ ហើយក្នុងអំឡុងពេលនោះ គេបានបង្កើតភាពជាដៃគូប្រយុទ្ធដ៏អស្ចារ្យមួយ ជាមួយ Messi និង Suarez 

ប៉ុន្តែយ៉ាងណា នៅក្នុងឆ្នាំ ២០១៧ ខ្សែប្រយុទ្ធរូបនេះ បានសម្រេចចិត្តផ្ទេរចេញពី Barca វិញ ក្នុងការផ្លាស់ប្តូរជាមួយតម្លៃខ្លួនបំបែកកំណត់ត្រា ២២២ លានអឺរ៉ូ ទៅកាន់ក្លិប PSG។ ប៉ុន្តែនៅមួយរយ:ពេលចុងក្រោយនេះ ដោយសារតែការរងរបួស បញ្ហាវិន័យ និងទទួលបានការរិះគន់ដោយអ្នកគាំទ្រ ហាក់បានធ្វើឱ្យ Neymar កំពុងបើកចំហរឱកាស ក្នុងការចាកចេញពីក្លិបយក្សបារាំងវិញ នៅរដូវក្តៅខាងមុខ ៕​

ប្រភព: Football-Espana