របួសទៀតបាត់ហើយ សម្រេចថា Juventus ត្រូវចាយឲ្យ Pogba ១ នាទី ៥៦ ០០០ ផោន
បន្ទាប់តែខកខានការឈរជើងច្រើនខែ សម្រាប់ Paul Pogba ក៏ទទួលបានឱកាសវិលមកទីលានជាថ្មី កាលពីពេលកន្លងទៅ ហើយក៏ចូលរួមចំណែកបង្កើតការ Assist ដ៏សំខាន់ឲ្យ Juventus ទល់ Sevilla នៅ Europa League ផងដែរ។
តែយ៉ាងណាបន្តមកដល់ក្របខ័ណ្ឌ Serie A នាការប្រកួតទល់ក្លឹប Cremonese ចំថ្ងៃកីឡាករបារាំង ជាប់ជម្រើសដំបូង ក្រោយខានកើតមានតាំងខែមេសាឆ្នាំ ២០២២ ក៏កៅឆាយបានជួបរបួសដោយឯកឯងភ្លែត ហើយសម្រេចដើរចេញពីទីលានត្រឹមនាទី ២៤ សម្រក់ទឹកភ្នែកឥតអស់ចិត្តនឹងខ្លួនឯង។
បែបនេះមានន័យថា គេនឹងមិនអាចចូលរួមជាមួយក្លឹបនៅបេសកកម្មបិទរដូវកាលចុងក្រោយឡើយ ហើយសម្រេចថា ២០២២/២៣ ឈរជើងបានតែ ១៦១ នាទី នៅ ១០ ប្រកួត និង Assist ១ លើក។ តាមការគណនាចុះផ្សាយដោយ Gazzetta dello Sport បានបង្ហាញទំហំប្រាក់ឈ្នួលលម្អិតក្នុង ១ នាទីដែល Juventus ត្រូវផ្តល់ឲ្យ។
ស្របពេលមួយរដូវកាលរកបាន ៩ លានផោន អ៊ីចឹង ១ នាទី ក្នុងចំណោម ១៦១ នាទីឈរជើង គឺ Pogba ទទួលបានដល់ទៅ ៥៦ ០០០ ផោន ឬល្បាក់ ៦៥ ០០០ អឺរ៉ូឯណោះ។ វាជាទំហំដ៏ក្រាស់ក្រែល ដ្បិតកីឡាករមួយចំនួនធំនៅ Premier League ល្បាក់ប្រាក់ក្រែលប៉ុណ្ណឹង ពួកគេត្រូវចាយពេលមួយសប្តាហ៍ឯណោះ ទើបអាចរកបាន៕
ប្រភព៖ Gazzetta dello Sport