អីយ៉ាស់! លេចឮថា Messi និង Mbappe កំពុងរំអុកឲ្យកីឡាករឆ្នើមនៅ PL រូបនេះ មកចូលរួមជាមួយ PSG

Feb 10, 2023 - 21:29
Feb 10, 2023 - 22:53
 84
ចែករំលែកទៅកាន់

បើយោងទៅតាមរបាយការណ៍បានឲ្យដឹងថា កីឡាករឆ្នើម Lionel Messi និង Kylian Mbappe កំពុងរំអុកឲ្យ ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Manchester City កីឡាករ Bernardo Silva មកចូលរួមជាមួយក្លិប Paris Saint Germain។

ជាការពិតណាស់ ស្របពេលដែលក្លិបមេឃខៀវ Man City កំពុងតែជួបបញ្ហាផ្ទៃក្នុង យ៉ាងក្តៅគគុកថ្មីៗនេះ ក៏មានដំណឹងចរចាមអារាមមួយចំនួនបានលេចឮថា Silva ដែលជាគ្រាប់ពេជ្ររបស់លោក Pep Guardiola អាចនឹងចាកចេញពីកីឡដ្ឋាន Etihad Stadium ផងដែរ។

ទន្ទឹមនឹងនេះបើយោងទៅតាមសារកាសែត Express Sport បានចុះផ្សាយឲ្យដឹងថា Messi និង Mbappe កំពុងរួមដៃជើងគ្នា បញ្ចុះបញ្ចូលក្លិប PSG ឲ្យនាំយក Silva ចេញពី Man City មកកាន់កីឡដ្ឋាន Parc de Princes វិញ នារដូវក្តៅខាងមុខ៕