R.Madrid នឹងប្រកាសពីការបន្តកុងត្រាថ្មីជូន Modric នៅក្នុងដ៏ខ្លីខាងមុខ
ខ្សែបម្រើឆ្នើម Luka Modric ត្រូវបានគេរាយការណ៍មកថា បានយល់ព្រមបន្តកុងត្រាថ្មីរយ:ពេលមួយឆ្នាំបន្ថែមទៀត ជាមួយក្លិប Real Madrid រហូតដល់រដូវក្តៅឆ្នាំក្រោយ។
ជាការពិតណាស់កុងត្រាបច្ចុប្បន្នរបស់កីឡាករសញ្ជាតិក្រូអាត នៅទឹកដី Bernabeu នឹងត្រូវផុតកំណត់ នៅចុងខែមិថុនាខាងមុខនេះហើយ ស្របពេលកំពុងមានការរំពឹងទុកជាច្រើន ជុំវិញអនាគតរបស់គេ ក្នុងរយ:ពេលប៉ុន្មានខែថ្មីៗនេះ ។
ជុំវិញស្ថានភាពបែបនេះហើយ ទើបធ្វើឱ្យក្លិបនៅអារ៉ាប៊ីសាអូឌីត ត្រូវបានគេជឿថា បានផ្តល់ឱ្យ Modric នូវកិច្ចសន្យាដ៏ធំមួយ ប៉ុន្តែបើយោងទៅតាមអ្នកកាសែតអាល្លឺម៉ង់ លោក Florian Plettenberg បានះអាងថាកីឡាកររូបនេះ នឹងបន្តស្នាក់នៅក្លិបអេស្ប៉ាញបន្តទៀត។
លើសពីនេះ លោក Plettenberg បាននិយាយទៀតថា Modric នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយ រហូតដល់រដូវក្តៅឆ្នាំក្រោយ ក្នុងលក្ខខណ្ឌដូចគ្នាដូចទៅនឹងកុងត្រាបច្ចុប្បន្នដែរ ស្របពេល Real Madrid រំពឹងថានឹងធ្វើការប្រកាសវាជាផ្លូវការ នៅប៉ុន្មានថ្ងៃខាងមុខ ៕
ប្រភព: Sportsmole