Araujo ដាក់ឈ្មោះ Vinicius ថាជាកីឡាករលេងមួយទល់មួយ ល្អបំផុតលើលោក
តារាឆ្នើមរបស់ក្លិប Barcelona កីឡាករ Ronald Araujo បានធ្វើការសរសើរទៅលើខ្សែប្រយុទ្ធរបស់ក្លិប Real Madrid កីឡាករ Vinicius Junior ថាជាកីឡាករល្អបំផុត នៅក្នុងការលេងមួយទល់នឹងមួយ ។
ជាក់ស្តែង ខ្សែការពារសញ្ជាតិអ៊ុយរូហ្គាយរូបនេះ បានប្រឈមមុខជាមួយ Vinicius ជាច្រើនលើកមកហើយ នៅរដូវកាលនេះ ដូច្នេះហើយទើបវាហាក់គ្មានអ្វីត្រូវសង្ស័យនោះឡើយ ដែល Araujo មើលឃើញថាខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ ជាកីឡាករមានសមត្ថភាពមិនគួរឱ្យជឿមួយរូប។
យ៉ាងណាមិញ អំឡុងពេលនិយាយទៅកាន់បទសម្ភាសចុងក្រោយមួយ Araujo បានធ្វើការលើកសរសើរជាពិសេសទៅលើកីឡាករគូប្រជែង El Clasico របស់ខ្លួន និងថែមទាំងបានដាក់ឈ្មោះ Vinicius ថាជាកីឡាករល្អបំផុត ក្នុងការលេងមួយទល់នឹងមួយ ។
លើសពីនេះគេបាននិយាយថា ៖ ” Vinicius? សម្រាប់ខ្ញុំ គាត់គឺជាកីឡាករលេង 1v1 ដ៏ល្អបំផុតនៅក្នុងពិភពលោក។ គាត់តែងតែបង្កើតឱកាសជាច្រើន និងមានសារៈសំខាន់សម្រាប់ក្រុមរបស់គាត់” ៕
ប្រភព: Sportskeeda