Arsenal ត្រៀម​លុយ ៩២ លាន​ផោន ថ្ពក់​យក Declan Rice ​មក​ចុះចូល​ក្លឹប

May 20, 2023 - 02:58
 2
ចែករំលែកទៅកាន់

ក្លឹប​កាំភ្លើង​ធំ Arsenal ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ត្រៀម​កញ្ចប់​ប្រាក់​ដ៏​ច្រើន​សន្ធឹក​ល្បាក់ ៩២ លាន​ផោន បើក​ការ​ចរចា​អូស​ទាញ​ចិត្ត Declan Rice ចេញ​ពី​ក្លឹប​ញញួរ​ធំ West Hamm United ​ឲ្យ​ទាល់​តែ​បាន​នៅ​ទីផ្សារ​ដោះដូរ​ក្រោយ​បញ្ចប់​រដូវ​កាល​ខាង​មុខ។

ជា​ការ​ពិត​កីឡាករ​អង់គ្លេស​ក៏​ល្ហៀងៗ​ប្រុង​ចង់​ចាកចេញ​ពី​ក្លឹប​ស្ថិត​ក្នុង​ទីក្រុង​ឡុង​ផង​ដែរ បន្ទាប់​តែ​ស្ថានភាព​របស់ West Ham នាំ​ឲ្យ​គេ​ខកខាន​ការ​ប្រកួត​ពាន​អឺរ៉ុប Champions League ម្តង​ហើយ​ម្តង​ទៀត ដោយឡែក​ការ​ផ្ទេរ​ទៅ Arsenal សព្វថ្ងៃ​ជា​ក្លឹប​បាន​ធានា​កៅអី​រួចរាល់​នា​រដូវ​កាល​បន្ទាប់។

តាម​សារព័ត៌មាន The Telegraph ចុះ​ផ្សាយ​ថា ក្លឹប Arsenal បាន​ប្រុង​នឹង​ដាក់​សំណើ​នោះ​ទៅ​ហើយ ក៏​រំពឹង West Ham នឹង​ព្រម​ទទួល​យក ដ្បិត​កន្លង​មក​លឺ​ដំណឹង​ភាគី​អាណាព្យាបាល​ចង់​បាន​ដល់ ១០០ លាន​ផោន។ ការ​ចាកចេញ​របស់ Granit Xhaka ជា​ចំណែក​មួយ​ប្រមូល​លុយ មក​ទិញ​យក Rice ដើម្បី​បំពេញ​តំបន់​ស្នូល។

រំឭក​ឲ្យ​ដឹង​ថា កីឡាករ​វ័យ ២៤ ឆ្នាំ ស្ថិតិ​រដូវ​កាល​នេះ បង្ហាញ​ខ្លួន ៤៦ ប្រកួត ក៏​រក​បាន ៤ គ្រាប់​និង Assist ៤ លើក។ ទន្ទឹម​សុពលភាព​កុងត្រា​សេសសល់​ដល់​ចុង​ខែ​មិថុនា ឆ្នាំ​ក្រោយ បែប​នេះ West Ham ក៏​មិន​អាច​អូស​បន្លាយ​ពេល​លក់​ចេញ​ត​ទៅ​ទៀត​ដែរ៕

ប្រភព៖ The Telegraph