Spurs កំពុងក្លាយជាក្រុមចុងក្រោយ ដើម្បីចូលរួមប្រជែងយក Maguire ពី Man Utd
ថ្មីៗនេះ ក្រុមមាន់ខ្នាយមាស Tottenham Hotspur ត្រូវបានគេរាយការណ៍មកថា បានក្លាយជាបេក្ខភាពក្រុមចុងក្រោយមួយ ដើម្បីចូលរួមក្នុងការប្រជែងដើម្បីចុះហត្ថលេខាលើខ្សែការពារ Harry Maguire របស់ក្រុមបិសាចក្រហម Manchester United នៅរដូវក្តៅខាងមុខនេះ ។
ជាក់ស្តែងក្រុម Man United បានចំណាយទឹកប្រាក់រហូតដល់ ៨០លានផោន ដើម្បីនាំយក Maguire ពីក្រុម Leicester United នៅក្នុងឆ្នាំ ២០១៩ ដោយខ្សែការពាររូបនេះ បានបន្តបង្ហាញខ្លួន ១៧៤ ប្រកួត នៅគ្រប់ពានរង្វាន់ទាំងអស់ ។
តែទោះជាយ៉ាងណាក៏ដោយ កីឡាករសញ្ជាតិអង់គ្លេសរូបនេះ ត្រូវបានធ្លាក់ចេញពីការពេញចិត្ត នៅក្រោមការដឹកនាំរបស់លោក Erik ten Hag នៅរដូវកាលនេះ ខណ:បច្ចុប្បន្នគេនៅតែសេសសល់កុងត្រារយ:ពេល ២ ឆ្នាំទៀត ។
ប៉ុន្តែបើតាមរបាយការណ៍ថ្មីៗចុងក្រោយ បានបង្ហាញឱ្យដឹដងថា Maguire និង Man Utd អាចនឹងត្រូវចែកផ្លូវគ្នា នៅក្នុងរដូវក្តៅខាងមុខនេះ ស្របពេលប្រភពពី Football Transfers បានបង្ហាញថា Spurs ឥឡូវនេះ កំពុងស្ថិតនៅក្នុងចំណោមក្រុម ដែលនឹងព្យាយាមទាញយកអត្ថប្រយោជន៍ពីស្ថានភាពនេះ ៕
ប្រភព: Sportsmole