Rakitic៖ “Mourinho​ ស្ថិតក្នុងចំណោម Top 3 នៃគ្រូបង្វឹកល្អបំផុតលើលោក”

May 24, 2023 - 02:25
 5
ចែករំលែកទៅកាន់

Jose Mourinho នៅតែស្ថិតក្នុងចំណោម កំពូលគ្រូបង្វឹកទាំង១០នៅលើលោក នេះបើយោងតាមការលើកឡើងរបស់ខ្សែបម្រើ Ivan Rakitic មុនពេលក្រុមរបស់អ្នកទាំងពីរប្រកួតតតាំងគ្នា ក្នុងវគ្គផ្ដាច់ព្រ័ត្រ Europa League

លោក Mourinho ត្រូវបានចាត់ទុកថា ជាគ្រូបង្វឹកដ៏មានបទពិសោធជោកជាំម្នាក់ ដោយបានឈ្នះពានរង្វាន់ជាច្រើន នៅក្លិប Porto, Chelsea, Inter Milan, Real Madrid, Manchester United និងពានមួយផងដែរនៅក្លិបបច្ចុប្បន្ន

នៅក្នុងរដូវកាលដំបូងក្នុងទីក្រុងរ៉ូម អ្នកចាត់ការជនជាតិព័រទុយហ្កាល់រូបនេះ បានដឹកនាំ Roma ទៅកាន់វគ្គផ្ដាច់ព្រ័ត្រ Europa Conference League ហើយបានគ្រងតំណែងជើងឯក ហើយពេលនេះ លោកកំពុងនាំពួកគេឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ ការប្រកួតពានអឺរ៉ុបកម្រិតទី២។

ហើយខ្សែបម្រើ Rakitic របស់ Sevilla បានបង្ហាញពីទស្សនៈរបស់ខ្លួន ក្រោយឡើងទៅជួប Roma ថា៖ វាពិតជាកាន់តែលំបាក។ ជាដំបូងបង្អស់ ការព្រោះតែ Roma ត្រូវបានដឹកនាំដោយគ្រូបង្វឹកដ៏ល្អបំផុតមួយរូប អាចនិយាយបានថានៅក្នុង Top 3 ជាគ្រូបង្វឹកដ៏អស្ចារ្យ ដែលបានឈ្នះរាល់ពានអឺរ៉ុបទាំងអស់ នៅក្នុងអាជីពរបស់គាត់ ហើយមិនត្រឹមតែប៉ុណ្ណោះឡើយ លោក Mourinho ពិតជាមានវិធីសាស្ដ្រពិសេស ល្អឯក និងនៅក្នុងគ្រប់ស្ថានការណ៍

ប្រភព៖ Goal