ក្លិបយក្សមួយ សម្លឹងមើលឱកាសផ្ទេរចូល Vincius បើកីឡាករប្រេស៊ីលរូបនេះអស់ចិត្តពី Real Madrid
ខ្សែប្រយុទ្ធ Vinicius Jr. បានរងការរើសអើងពីសំណាក់អ្នកគាំទ្ររបស់ក្លិប Valencia នៅកីឡដ្ឋាន Mestalla កាលពីថ្ងៃអាទិត្យ ក្នុងការប្រកួតដែលគេត្រូវបានបណ្ដេញចេញពីទីលាន(ដោយសារកាតក្រហម)។
កីឡាករប្រេស៊ីលរូបនេះ មានអារម្មណ៍ខកចិត្តចំពោះអ្វីដែលបានកើតឡើងមកលើរូបគេនៅលើទីលាន ក្នុងប្រទេសអេស្ប៉ាញ ហើយគេបង្ហើបថា អាចនឹងចាកចេញនាពេលខាងមុខ។
ក្លិបយក្សបារាំង Paris Saint–Germain មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះស្ថានភាពរបស់តារាឆ្នើមរូបនេះ ហើយប្រសិនបើគេចង់ដាក់ខ្លួនឯងនៅក្នុងទីផ្សារដោះដូរនោះក្លិបអ្នកមានមួយនេះ នឹងចំណាយលើការផ្ទេរនាំយកមកកាន់ទីក្រុងប៉ារីស។ នេះបើយោងតាមប្រភពពីសារព័ត៌មានជាច្រើននៅបារាំង។
Vinicius ស្ថិតនៅក្នុងការតាមដានរបស់ PSG ច្រើនឆ្នាំមកហើយ នៅពេលដែល Neymar ចង់ចាកចេញពីទីក្រុងប៉ារីស ហើយពេលនោះ ក៏ចង់បានអតីតកីឡាកររបស់ Barcelona ផងដែរ។
នាពេលនោះ PSG មានការបើកចំហរ ឱ្យ Neymar ចាកចេញ ប្រសិនបើ Real Madrid ដាក់ Vinicius និង Luka Modric នៅក្នុងសំណើផ្ទេរនោះ។ ជាលទ្ធផល ការចរចាបរាជ័យ ប៉ុន្ដែ Paris នៅតែមានកូនចិត្តចង់បាន Vinicius ហើយព្យាយាមក្នុងការនាំយករូបគេទៅចូលក្រុម៕
ប្រភព៖ SPORT