Kane និង Vlahovic ស្ថិតក្នុងបញ្ជីអ្នកទាំង ៥ ប្រុងស្នងតំណែង Benzema នៅអធិរាជស
បើតាមសារព័ត៌មាន AS បានចុះផ្សាយ ក្លឹបអធិរាជស Real Madrid បាននឹងកំពុងរៀបចំការចរចាថ្ពក់យកអ្នកថ្មី មកចូលរួមនៅតំបន់ប្រយុទ្ធ ដើម្បីជាការបំពេញកន្លែង Karim Benzema ដ្បិតអីកីឡាករបារាំងសេសសល់កុងត្រាត្រឹមចុងខែមិថុនា ឆ្នាំនេះ ២០២៣ ហើយមានដំណឹងអាចនឹងមិនបន្តថ្មី។
ណាមួយដោយក្លឹបមើលឃើញលទ្ធផលបរាជ័យក្រោមថ្វីជើងមេឃខៀវនៅ UCL កន្លងទៅផង ម្ល៉េះគិតថាវាជាពេលវេលាដែលគួរតែគាស់ចូលអ្នកថ្មី ជារឿងចាំបាច់បំផុត។ ប្រភពបានឲ្យដឹងក្រុមប្រឹក្សាភិបាលក្លឹប បានក្រវែលមើលគោលដៅជាបន្តបន្ទាប់ នេះបើទោះបីថាកុងត្រាថ្មី រវាងកីឡាករចរចាជោគជ័យឬអត់ក៏ដោយ។
ពួកគេនឹងទៅចរចាបេក្ខភាពធំៗដូច Dusan Vlahovic របស់ក្លឹប Juventus, Harry Kane របស់ Tottenham Hotspur, Goncalo Ramos របស់ Benfica, Randal Kolo Muani របស់ Frankfurt និង Khvicha Kvaratskhelia របស់ក្លឹប Napoli។
នេះក្លឹបបើដាក់គោលដៅលើអ្នកទាំងអស់ខាងលើ ក៏រំពឹងនឹងចាយអាចចូលល្បាក់ ១០០ លានអឺរ៉ូក៏មានសម្រាប់កីឡាករមួយចំនួន ដូច Vlahovic និង Kane ជាដើម។ ភាគច្រើនអាចយកបាន Kane ក៏ទៅរួច ដ្បិតអីកីឡាករអង់គ្លេសហាក់អស់ចិត្តនឹងបន្តនៅ ជាមួយ Spurs ក្រោយបរាជ័យជាច្រើនលើកច្រើនសារ៕
ប្រភព៖ 90min