អ្នក​គាំទ្រ Arsenal ថា​មក​ពី Kim Kardashian កុំ​អី​ក្លឹប​លើក​ពាន Premier League បាត់​ហើយ

May 24, 2023 - 02:48
 4
ចែករំលែកទៅកាន់

បន្ទាប់​ការ​ធ្លាក់​ចុះ​នៅ​កំឡុង​ចុង​រដូវ​កាល ក៏​សម្រេច​ឲ្យ Arsenal បាន​ត្រឹម​តំណែង​ជើង​ឯក​រង​ប៉ុណ្ណោះ មិន​មាន​ឱកាស​ឈ្នះ​ពាន​រង្វាន់ Premier League ដែល​ខកខាន​ល្បាក់ ២ ទសវត្ស​នោះ​ទេ។ នេះ​ក្លឹប​មេឃ​ខៀវ​នាំ​មុខ​ដាច់​លើ​កាំភ្លើង​ធំ ដល់ ៧ ពិន្ទុ ទាំង​ការ​ប្រកួត​សេសសល់ ២ ជុំ​ទៀត។

ដល់​ងាក​ទៅ​មតិ​អ្នក​គាំទ្រ ហាក់​មិន​អស់​ចិត្ត ដ្បិត​អី​ពី​ដើម​រដូវ​កាល​ក្លឹប​ធ្វើ​បាន​ល្អ​នោះ​ល្អ ក៏​សង្ឃឹម​ខ្ពស់​ណាស់​ទៅ​ហើយ​នឹង​ឈ្នះ​ពាន​លីគ​កំពូល។ តែ​ក្រោយ​មក​បន្ទាប់​វត្តមាន​របស់ Kim Kardashian ជា​តារា​ចម្រៀង​ល្បី​ឈ្មោះ​មួយ​រូប​លើ​ឆាក​អន្តរជាតិ​មក​ទស្សនា នា​ខែ​មិនា ក្នុង​ជំនួប Arsenal ទល់ Sporting CP ក៏​ក្លឹប​ចាប់​ធ្លាក់​ទម្រង់​លេង​ពី​ពេល​នោះ។

ទាំង​អស់​ជា​ការ​លើក​ឡើង​របស់​អ្នក​គាំទ្រ ចោទ​ទៅ​វត្តមាន​ស្រ្តី​វ័យ ៤២ ឆ្នាំ ថា​ដូច​ជា​នាំ​បណ្តាសារ​ទាញ​ឲ្យ Arsenal ធ្លាក់​ទម្រង់​លេង​ទៅ​វិញ​យ៉ាង​ដូច្នោះ​ដែរ។ មតិ​ពី​អ្នក​គាំទ្រ​មួយ​រូប​លើ Twitter សរសេរ៖ “ខ្ញុំ​សុំ​បន្ទោស​ទៅ​លើ​ Kim Kardashian ទាំង​ស្រុង​លើ​ការ​ធ្លាក់​ចុះ​របស់​ក្លឹប”។

មតិ​ផ្សេង​ទៀត​ថា៖ “Arsenal គួរ​តែ​នឹង​បាន​លើក​ពាន Premier Leeague បាត់​ទៅ​ហើយ បើ​មិន​មាន Kim Kardashian មក​នោះ”។ មតិ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ចុង​ក្រោយ៖ “ការ​ធ្លាក់​ចុះ​របស់​ Arsenal យើង​បាន​សង្កេត​ឃើញ​ចាប់​តាំង​នាង​មក​ទស្សនា​ការ​ប្រកួត​នៅ Emirate ខ្ញុំ​នឹង​មិន​អត់ឱន​ឲ្យ​នាង​ឡើយ”៕

ប្រភព៖ SportBible