Pedri បង្ហាញការកោតសរសើរខ្លាំងលើ Bellingham ថាជាកីឡាករអស្ចារ្យម្នាក់

May 24, 2023 - 09:54
 5
ចែករំលែកទៅកាន់

ថ្មីៗនេះ តារាឆ្នើមរបស់ក្រុម Barcelona កីឡាករ Pedri បានផ្តល់បទសម្ភាសចុងក្រោយមួយ ទៅកាន់ SQ Spain ដោយបាននិយាយអំពីខ្សែបម្រើ Jude Bellingham របស់ក្រុម Dortmund ផងដែរ និងថែមទាំងបានបង្ហាញពីការកោតសរសើរលើកីឡាករអង់គេ្លសរូបនេះថែមទៀតផង ។

ដោយថ្លែងទៅកាន់បទសម្ភាសនោះ Pedri ក៏ត្រូវបានគេចោទសំនួរផ្សេងទៀត ទាក់ទិនទៅនឹងកីឡាកររូបណា ដែលគេចាត់ទុកថាជានិមតិ្តរូប នៅក្នុងពិភពបាល់ទាត់នេះផងដែរ ខណ:កីឡាករវ័យ ២០ ឆ្នាំរូបនេះ បានតបថាគឺ Andres Iniersta 

លើសពីនេះ គេបានបន្ថែមទៀតថា ៖ ” Idol របស់ខ្ញុំគឺតែងជា Iniesta ។ ខ្ញុំបានមើការប្រកួតរបស់គាត់ជាច្រើន ព្រោះថាខ្ញុំតែងតែរៀនសូត្រពីកីឡាករបាល់ទាត់ណា ដែលលេងនៅតំណែងដូចខ្ញុំ  

គេបន្តទៀតថា ៖  សម្រាប់ Bellingham គាត់ជាកីឡាករអស្ចារ្យម្នាក់។ ខ្ញុំចូលចិត្តមើលការប្រកួតរបស់គាត់។ ខ្ញុំក៏បានរៀនសូត្រច្រើនពី Gavi ផងដែរ ព្រោះថាពេលគាត់លេង គាត់មិនងាយឱ្យបាត់បាល់នោះឡើយ 

ប្រភព: Besoccer