Man Utd កំពុងស្ថិតក្នុងការពិភាក្សាកម្រិតខ្ពស់ជាមួយ Neymar ជុំវិញការផ្ទេរអាចទៅរួចមួយ

May 24, 2023 - 09:57
 4
ចែករំលែកទៅកាន់

ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា កំពុងក្លាយជាបេក្ខភាពនាំមុខគេមួយ ក្នុងការប្រជែងតាមចុះហត្ថលេខាលើ Neymar ពីក្រុម Paris Saint-Germain នៅរដូវក្តៅខាងមុខនេះ ។

ជាក់ស្តែង កីឡាករវ័យ ៣១រូបនេះ បានចូលរួមជាមួយ PSG ពីក្រុម Barcelona ក្នុងខែសីហា ឆ្នាំ ២០១៧ ក្នុងតម្លៃខ្លួន ១៨៩ លានផោន ហើយបើទោះបីជាបានជួយក្លឹបឱ្យឈ្នះពានរង្វាន់ Ligue 1 ចំនួន ៤ លើកក៏ដោយ តែកីឡាករប្រេស៊ីលរូបនេះ មិនទាន់ជួយក្រុមបារាំងឈ្នះពាន UCL នៅឡើយនោះទេ ។

ហើយមិនតែប៉ុណ្ណោះ នៅមួយរយ:ពេលចុងក្រោយនេះ មានប្រភពជាច្រើន បានបង្ហាញឱ្យដឹងថា អនាគតរបស់ Neymar ជាមួយក្លិប PSG បច្ចុប្បន្ន ហាក់មានភាពមិនច្បាស់លាស់នោះឡើយ បន្ទាប់ពីគេបានអវត្តមានពីក្រុម ចាប់តាំងពីខែកុម្ភ:មក ដោយសារបញ្ហារបួស ។

យ៉ាងណាមិញ បើតាមសារព័ត៌មាន The Mirror ថ្មីៗនេះ បានបង្ហាញឱ្យដឹងថា ក្លិប Man Utd ហាក់កំពុងស្ថិតនៅក្នុងការពិភាក្សាកម្រិតខ្ពស់ ជាមួយ Neymar ជុំវិញការផ្ទេរ អាចទៅរួចមួយ នៅរដូវក្តៅខាងមុខ ស្របពេលមិត្តរួមជាតិប្រេស៊ីលរបស់គេ​ គឺ Casemiro ក៏កំពុងព្យាយាមជួយបញ្ចុះបញ្ចូលគេឱ្យផ្ទេរមក Old Trafford ផងដែរ ។

ទន្ទឹមនឹងនេះ វាត្រូវបានគេជឿថាក្រុមនៅ Premier League មួយចំនួន ក៏បានបង្ហាញការចាប់អារម្មណ៍លើ Neymar ផងដែរ ប៉ុន្តែបើតាមប្រភពខាងលើ បានអះអាងថា ឥឡូវនេះ មានតែក្រុមរបស់លោក Erik ten Hag ប៉ុណ្ណោះ ដែលកំពុងនាំមុខគេ ទៅលើការចុះហត្ថលេខានេះ ៕

ប្រភព: Sportsmole