Joao Felix អះអាង​ថា​ចង់​នៅ Chelsea ​បន្ត​ទៀត ពោល​មិន​ចង់​ត្រលប់​ទៅ​ផ្ទះ​ចាស់ AT Madrid

May 26, 2023 - 03:05
 4
ចែករំលែកទៅកាន់

ខ្សែ​ប្រយុទ្ធ​កំពុង​ស្ថិត​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ជាមួយ​តោ​ខៀវ Chelsea គឺ Joao Felix ត្រូវ​បាន​រាយការណ៍ ហាក់​កំពុង​ចង់​បន្ត​នៅ​ក្លឹប​បច្ចុប្បន្ន​ត​ទៅ​មុខ​ទៀត បើ​ទោះ​បី​តាម​កុងត្រា​ត្រូវ​សេសសល់​ត្រឹម​ចុង​ខែ​មិថុនា​ខាង​មុខ កំណត់​វិល​ទៅ​ក្លឹប​អាណាព្យាបាល Atletico Madrid ក្នុង​ប្រទេស​អេស្ប៉ាញ។

មិន​ទាន់​ច្បាស់​ថា​ក្លឹប​អង់គ្លេស​នឹង​គិតគូរ​ទិញ​ផ្តាច់​កីឡាករ​ព័រទុយហ្គាល់ ឬ​ស្នើ​ខ្ចី​ជើង​បន្ត​មួយ​រដូវ​កាល​អ្វី​ទៀត​ឡើយ តែ​បើ​តាម​ហាងឆេង យុវជន​វ័យ ២៣ ឆ្នាំ ល្បាក់​តម្លៃ​ខ្លួន ៥០ ​លាន​អឺរ៉ូ​ទាប​បំផុត។

នៅ​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន The Secret Scout ខ្សែ​ប្រយុទ្ធ Felix បាន​លើក​ឡើង៖ “ខ្ញុំ​អត់​ទាន់​ច្បាស់​អំពី​អនាគត​បែប​ណា​ទេ តែ​រយៈ​ពេល​ឆ្លង​កាត់ ៤ ឬ ៥ ខែ​មក​នេះ ខ្ញុំ​ពិត​ជា​រីករាយ​ចិត្ត​ជា​ខ្លាំង នេះ​គឺ​ជា​ក្លឹប​កំពូល​មួ គ្រប់​គ្នា​នៅ​ក្លឹប​ពិត​ជា​ល្អ​ដាក់​ខ្ញុំ មិត្តរួម​ក្រុម​គឺ​ពិត​ជា​មិន​គួរ​ឲ្យ ខ្ញុំ​ពិត​ជា​ចង់​បន្ត​នៅ​ត​ទៅ​ទៀត”។

គួរ​ឲ្យ​ដឹង​ថា​កន្លះ​រដូវ​កាល​ខ្ចី​ជើង​ដែល Felix មក​ចូលរួម ស្ថិតិ​ជាមួយ​ក្លឹប​ម្ចាស់ដី Stamford Bridge គេ​បង្ហាញ​ខ្លួន ១៨ ​ប្រកួត រក​បាន ៣ គ្រាប់។ នេះ​បើ​បន្ត​នៅ គឺ​មិន​បាន​លេង​ពាន​រង្វាន់​អឺរ៉ុប​ណា​មួយ​ឡើយ តែ​បើ​វិល​ទៅ​ AT គឺ​បាន​កៅអី UCL៕

ប្រភព៖ BeSoccer