Man City បោះតម្លៃខ្លួន ៣៥លានផោន សម្រាប់លក់ Cancelo ចេញនៅរដូវក្តៅខាងមុខ

May 29, 2023 - 03:20
 5
ចែករំលែកទៅកាន់

ក្រុម Manchester City ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា មានឆន្ទ:ក្នុងលក់ខ្សែការពារ Joao Cancelo ក្នុងតម្លៃ ៤០លានអឺរ៉ូ (៣៥លានផោនពេលទីផ្សារដោះដូរបើកឡើងវិញ នារដូវក្តៅខាងមុខនេះ ។

ជាក់ស្តែង​ កីឡាករវ័យ ២៩ ឆ្នាំរូបនេះ បានសម្រេចចិត្តចូលរួមជាមួយក្រុម Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើងពីក្រុម City កាលពីខែមករា​ហើយបានបង្ហាញខ្ខលួន ២១ ប្រកួតរួចមកហើយ សម្រាប់ក្រុមជើងឯក Bundesliga 

គួរឱ្យដឹងថា ក្រុម Bayern មានជម្រើស ក្នុងការទិញយក Cancelo ផ្តាច់ នៅទីផ្សារខាងមុខ ស្របពេលកីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះ មិនត្រូវបានគេគិតថានឹងស្ថិតនៅក្នុងផែនការរបស់លោក Pep Guardiola សម្រាប់រដូវកាលក្រោយ ផងដែរ ។

បច្ចុប្បន្នក្លឹប Barcelona ក៏កំពុងត្រូវបានទាក់ទងជាមួយ Cancelo ផងដែរ ខណៈពេលដែលក្លិបជើងឯក La Liga មួយនេះ កំពុងតែស្វែងរកការនាំយកខ្សែការពារស្តាំថ្មីម្នា ក់ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។

មិនតែប៉ុណ្ណោះ បើយោងតាម SPORT បានឱ្យដឹងថា Man City នឹងយល់ព្រមទទួលយកសំណើ ៤០ លានអឺរ៉ូ (៣៥លានផោន) សម្រាប់ខ្សែការពាររូបនេះ នៅរដូវក្តៅខាងមុខ ហើយតម្លៃដែលបានស្នើសុំនេះ ក៏ត្រូវបានប្រាប់ទៅកាន់ក្លិបនៅ La Liga រួចហើយផងដែរ ៕

ប្រភព: Sportsmole