Courtois ថាគាំទ្រមិត្តរួមជាតិមួយរូបនេះ ក្នុងការឈ្នះជើងឯក Champions League

May 29, 2023 - 11:37
 3
ចែករំលែកទៅកាន់

តារាឆ្នើមរបស់ Real Madrid, Thibaut Courtois បានទម្លាយឱ្យដឹងពីក្រុមដែលគេមានការគាំទ្រ សម្រាប់វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League រដូវកាលនេះ។

ក្រុមអធិរាជស បានធ្លាក់ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រោមថ្វីជើងរបស់ Manchester City ដោយលទ្ធផលសរុប ៥-១ ហើយពេលនេះក្រុមមេឃខៀវ បានឡើងទៅជួបជាមួយ Inter Milan នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ។

Courtois ត្រូវបានសួរចំពោះការជ្រើសរើសក្រុមដែលគេចង់ឱ្យឈ្នះជើងឯក UCL រដូវកាលនេះរវាងក្រុមរបស់មិត្តជិតស្និទ្ធទាំងពីរគឺ Kevin de Bruyne និង Romelu Lukaku

កីឡាករវ័យ៣១ឆ្នាំ បាននិយាយថា៖ ខ្ញុំសង្ឃឹមថា Lukaku ឈ្នះ Champions League។ ប្រកដណាស់ គេនឹងលេងទល់ Kevin de Bruyne ប៉ុន្ដែខ្ញុំស្គាល់ Romelu យូរជាងបន្ដិច។ ខ្ញុំមានការគោរពចំពោះគេជាខ្លាំង

ប្រភព៖​ Football Espana