Ten Hag និយាយ​បើក​ផ្លូវ​ឲ្យ Maguire ដើរ​ចេញ​ពី Man Utd

May 31, 2023 - 04:29
 2
ចែករំលែកទៅកាន់

អ្នកចាត់ការ​លោក Erik ten Hag ហាក់​មិន​មាន​ចិត្ត​ព្យាយាម​ចង់​ឃាំង​ដំណើរ​របស់ Harry Maguire អ្វី​នោះ​ទេ ផ្ទុយ​ទៅ​វិញ​បាន​បើក​ភ្លើង​ខៀវ ថា​ឲ្យ​តែ​អ្វី​ដែល​កីឡាករ​គិត​ថា​ត្រូវ ល្អ​សម្រាប់​គេ គឺ​អាច​ចាកចេញ​ទៅ​បាន ព្រោះ​យល់​អំពី​ស្ថានភាព​បច្ចុប្បន្ន មិន​ជា​សមប្រកប​ដល់​កីឡាករ​អង់គ្លេស។

តំណែង​លើ​ទីលាន​សម្រាប់​ Maguire ត្រូវ​បាន​ជំនួស នេះ​ពេល​ចុង​ក្រោយ​គេ​សឹង​រាប់​ជា​ស្រមោល ឈរ​នៅ​ជម្រើស​ទី ៣ ឬ​ទី ៤ ក៏​ដោយសារ​មិន​អាច​ជំនួស​តួ​ឯក Lisandro Martinez និង Raphael Varane ហើយ​ក៏​នៅ​ពី​ក្រោយ​ទាំង Victor Lindelof និង Luke Shaw ថែម​ទៀត

ប្រាប់​ទៅ The Times គ្រូ​សញ្ជាតិ​ហូឡង់​បាន​លើក​ឡើង៖ “ជា​ការ​ពិត Maguire មាន​ការ​ប្រកួតប្រជែង​ខ្ពស់​ណាស់​ជាមួយ Varane ដែល​គេ​ពិត​ជា​អស្ចារ្យ ការ​បង្ហាញ​មក​គឺ​បង្ហាញ​គ្រប់​យ៉ាង គ្មាន​នរណា​រីករាយ​ទេ ជាមួយ​ស្ថានភាព​បែប​នេះ ខ្ញុំ​យល់ ថា​គេ​បាន​ហ្វឹកហាត់ និង​ ១០០ ភាគរយ​ខិតខំ​អស់​ពី​ខ្លួន”។

លោក​បន្ត៖ “គេ​អាច​គ្រប់គ្រង​ស្ថានការណ៍​នេះ​បាន​ល្អ គេ​ពិត​ជា​ចំណែក​សំខាន់​មួយ​ក្នុង​ក្រុម តែ​យ៉ាង​ណា​ខ្ញុំ​សុំ​និយាយ​យ៉ាង​ខ្លី ខ្ញុំ​រីករាយ​បើ​គេ​បន្ត​នៅ ពេល​យើង​ត្រូវ​ការ​វត្តមាន​របស់​គេ តែ​បែប​ណា​មិញ​គឺ​គេ​ខ្លួន​ឯង​ជា​អ្នក​សម្រេច​ទៅ​ចុះ”៕

ប្រភព៖ Metro