Ferdinand ​ប្រាប់ Man Utd ដល់​ពេល​កើប​លុយ​ ១០០ លាន ពី​ការ​លក់​អ្នក​ទាំង ៤ នេះ

May 31, 2023 - 04:41
 4
ចែករំលែកទៅកាន់

អតីត​ជើង​ចាស់​លោក Rio Ferdinand ក៏​ជា​អ្នក​វិភាគ​បាល់ទាត់​មួយ​រូប នៅ​ពេល​ចុង​ក្រោយ​បាន​ផ្ញើ​សារ​ណែនាំ​ទៅ​ថ្នាក់​លើ​ក្លឹប Manchester United ថា​ដល់​ពេល​គួរ​លក់​ចេញ Scott McTominay, Harry Maguire, Anthony Martial និង Anthony Elanga នៅ​ទីផ្សារ​ដោះដូរ​ខាង​មុខ​ហើយ។

ដើម្បី​ជា​ថ្នូរ​ប្តូរ​យក​ទឹក​ប្រាក់ ១០០ លាន​ផោន​ត្រលប់​មក​វិញ ទុក​បង្វិល​ការ​ផ្ទេរ​ចូល​កីឡាករ​ដទៃ ជា​គោលដៅ​ពង្រឹង​ប្រព័ន្ធ​លេង​របស់​ក្លឹប​ដឹកនាំ​ដោយ​លោក Erik ten Hag ឲ្យ​កាន់​តែ​ប្រសើរ​ជាង​នេះ ជួន​ពេល​កំពុង​មាន​ឈ្មោះ​ចូលរួម​ពាន​រង្វាន់​អឺរ៉ុប UEFA Champions League ផង។

អតីត​ខ្សែ​ការពារ​របស់​បិសាច​ក្រហម និយាយ​ប្រាប់​នៅ​កម្មវិធី Five៖ “Scott McTominay គេ​អត់​សូវ​បាន​លេង​ទេ ហើយ​គេ​ផ្ទាល់​ក៏​មិន​ចង់​បាន​បែប​ហ្នឹង​ដែរ បើ​ខ្ញុំ​ជា​គេ​វិញ ខ្ញុំ​នឹង​សួរ​ក្លឹប​ដោយ​ផ្ទាល់ ហើយ​ជ្រើស​ផ្លូវ​ដើរ នេះ​គេ​ជា​កីឡាករ​ដ៏​ល្អ​ម្នាក់ គេ​អាច​មាន​តម្លៃ​ខ្លួន​ខ្ពស់”។

លោក​បន្ត៖ “ខណៈ Harry Maguire គេ​ដឹង​ខ្លួន​គេ​ផ្ទាល់ បើ​បន្ត​គេ​ត្រូវ​ជា​ជម្រើស​ទី ៣ ឬ​ទី ៤ ហើយ Elanga គេ​មិន​បាន​ឱកាស​ឡើយ រី​ឯ Martial បង្ហាញ​ថា​គេ​មិន​អាច​សម្រប​ខ្លួន​នៅ​ទី​នេះ​ត​ទៅ​ទៀត បើ​ក្លឹប​លក់​ពួក​គេ​ទាំង ៤ ក៏​ល្មម​នឹង​បាន​លុយ ១០០ លាន​ផោន​ត្រលប់​មក​វិញ”៕

ប្រភព៖ Metr