ជាអ្នកណា? Martinez ថាកីឡាករឆ្នើមវ័យក្មេងរូបនេះ ប្រាកដជាអ្នកប្រមូលពាន Ballon d'Or ពេល Messi ចូលនិវត្តន៍
អ្នកចាំទីដៃស្អិតរបស់ក្លិប Aston Villa កីឡាករ Emi Martinez ថា កីឡាករឆ្នើម Kylian Mbappe ប្រាកដជាឈ្នះពាន Ballon d'Or ជាច្រើន ក្រោយពេល Lionel Messi ចូលនិវត្តន៍ពី ពិភពបាល់ទាត់។
ជាការពិតណាស់ Mbappe ដែលជាកីឡាករវ័យក្មេង ដែលមានសមត្ថភាពខ្លាំងគួរឲ្យកត់សម្គាល់ បានធ្វើឲ្យអ្នកគាំទ្រជុំវិញពិភពលោកស្ញើចសរសើរជារឿយៗ ដោយកាលពីគេមានវ័យត្រឹម១៨ឆ្នាំ គេបានជួយក្រុមជម្រើសជាតិបារាំង ឲ្យលើកពាន World Cup ម្តងហើយ កាលពីឆ្នាំ ២០១៨ ហើយបច្ចុប្បន្ននេះ ក្នុងវ័យ២៤ឆ្នាំ គេបានបង្ហាញខ្លួនឲ្យ ក្លិប Paris Saint Germain បាន ៣១៥ប្រកួត និងបានជួយរកគ្រាប់បាល់ជូនក្រុមបាន ២២៧គ្រាប់។
Martinez បាននិយាយថា៖ ពេលដែល Messi ចូលនិវត្តន៍ទៅ ខ្ញុំច្បាស់ណាស់ថា Mbappe នឹងអាចឈ្នះពាន Ballon d'Or បានច្រើនកាក់កប ជាមិនខាន៕