Arsenal ពិបាកចរចាកុងត្រាថ្មីជាមួយ Saliba ដោយសារការទារប្រាក់ឈ្នួលខ្ពស់
ក្លិប Arsenal ត្រូវបានរាយការណ៍ថា មានការពិបាកក្នុងការបន្ដកិច្ចសន្យាថ្មីជាមួយខ្សែការពារ William Saliba ដោយសារការទាមទារប្រាក់ឈ្នួលដ៏ខ្ពស់។
ខ្សែការពារកណ្ដាលជនជាតិបារាំងរូបនេះនៅសល់កុងត្រាតែមួយឆ្នាំទៀតប៉ុណ្ណោះ ជាមួយក្លិបកាំភ្លើងធំ ដោយគេទទួលបានប្រាក់ឈ្នួលពលកម្ម ប្រមាណត្រឹមតែ៤០,០០០ផោនប៉ុណ្ណោះ ក្នុងមួយសប្ដាហ៍។
តាមព័ត៌មានដែលទទួលបាន ក្លិបកាំភ្លើងធំបានដាក់សំណើកិច្ចសន្យាថ្មី ដោយផ្ដល់ប្រាក់អាទិត្យ ១២០,០០០ បន្ទាប់ពីគេបានបង្ហាញសមត្ថភាពយ៉ាងល្អ ក្នុងរដូវកាល ២០២២-២៣។
ប៉ុន្ដែបើយោងតាមប្រភពពី The Sun បានរាយការណ៍ថា Arsenal មានការភ្ញាក់ផ្អើល ចំពោះការទាមទារប្រាក់ឈ្នួលរបស់កីឡាករ២២ឆ្នាំរូបនេះ ដែលចង់បានច្រើនជាងសំណើដែលក្លិបបានដាក់ឱ្យ។
ប្រភពខាងលើ ក៏បានបញ្ជាក់ផងដែរថា Saliba កំពុងស្ថិតនៅក្នុងការតាមដានរបស់ក្លិបយក្សបារាំង Paris Saint–Germain៕
ប្រភព៖ talkSPORT