Benzema៖ “ខ្ញុំ​កំពុង​នៅ Madrid ទេ​តើ អ្វី​ដែល​បាន​លើក​ឡើង​គឺ​អ៊ីនធឺណិត​អ្នក​និយាយ

Jun 3, 2023 - 00:16
 3
ចែករំលែកទៅកាន់

បន្ទាប់​ផ្ទុះ​ដំណឹង​ពាក់ព័ន្ធ​ចចាមអារ៉ាម​ការ​ចាកចេញ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល ក៏​ស្រាប់​តែ​កីឡាករ​បារាំង Karim Benzema សម្រេច​ចេញ​មក​ធ្វើ​ការ​បកស្រាយ ដោយ​សង្កត់​ធ្ងន់​ជា​មុន​ថា លោក​នឹង​មិន​ចាកចេញ​ទៅ​ណា​នោះ​ទេ ហើយ​ធ្វើ​បច្ចុប្បន្ន​ភាព​រឿង​អស់​នោះ ក៏​មិនមែន​ជា​ការ​សម្រេច​របស់​លោក​ដែរ ពោល​ជា​ការ​ផ្សព្វផ្សាយ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ប៉ុណ្ណោះ​ឯង។

ផ្តល់​បទសម្ភាសន៍​ជាមួយ Marca ក៏​ត្រូវ​បាន Benzema លើក​ឡើង៖ “ខ្ញុំ​កាល​នៅ​តូច ពេល​មក​ដល់ Real Madrid ត្រឹម​គិត​ថា​នឹង​រីករាយ​នៅ​ទី​នេះ នឹង​ឈ្នះ​គ្រប់​យ៉ាង ហើយ​ឥឡូវ​មើល​ថយ​ក្រោយ​គឺ​ខ្ញុំ​បាន​សម្រេច​វា​បាន​ហើយ”។

លោក​បន្ត៖ “ខ្ញុំ​កំពុង​នៅ​ទី​នេះ ខ្ញុំ​ត្រឹម​គិត​អំពី​ការ​ប្រកួត​ចុង​ក្រោយ​នៅ​ថ្ងៃ​អាទិត្យ មុន​បញ្ចប់​រដូវ​កាល La Liga អំពី​ការ​ឆ្លើយតប​អនាគត​ខ្ញុំ តើ​អនាគត​អី​ទៅ បើ​ពេល​នេះ ខ្ញុំ​នៅ​ទី​នេះ​ទេ​តើ អ្វី​ដែល​ពួក​គេ​និយាយ​មិន​មែន​ជា​ការ​ពិត គឺ​ជា​អ្វី​ដែល​អ៊ីនធឺណិត​ចុះ​ផ្សាយ​ប៉ុណ្ណោះ”។

គួរ​ឲ្យ​ដឹង​ថា Real Madrid នឹង​ត្រូវ​តតាំង​ក្លឹប Atheletic Bilbao នា​ជំនួប​ចុង​ក្រោយ ក្នុង​ក្របខ័ណ្ឌ La Liga តែ​ការ​យក​បាន ៣ ពិន្ទុ​ឬ​អត់ វា​លែង​ចាំ​បាច់​ហើយ ព្រោះ​បាន​ធានា​ចំណាត់ថ្នាក់ ធានា​កៅអី​ UCL រួចរាល់ ជា​រួម​លេង​ត្រឹម​តែ​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ​ឯង៕

ប្រភព៖ Marca