ចុម! លោក Pep ថា មានក្លិបនៅ PL ចំនួន៩ក្រុមចង់ស្នើឲ្យសហព័ន្ធដក Man City ចេញពីក្របខណ្ឌ UCL
លោក Pep Guardiola ថាមានក្លិបនៅ Premier League ចំនួន៩ក្រុម ចេញមុខតវ៉ាចង់ឲ្យសហព័ន្ធដក Manchester City ចេញពី ក្របខណ្ឌ UEFA Champion League។
ជាការពិតណាស់ បន្ទាប់ពីលេចឮថា ក្លិប Man City កំពុងជួបបញ្ហាផ្ទៃក្នុងពោលគឺ បញ្ហាចោទប្រកាន់ពីបទបំពានច្បាប់ហិរញ្ញវត្ថុ ចន្លោះពីឆ្នាំ ២០០៩ ដល់ ឆ្នាំ ២០១៨ ដោយបច្ចុប្បន្នថ្នាក់ដឹកនាំក្រុមទាំងមូល កំពុងតែតវ៉ារឿងក្តីនេះ ហើយពួកគេក៏ប្រឈមមុខនឹងការកាត់ពិន្ទុ ក៏ដូចជាការដកចេញពីលីគអង់គ្លេសផងដែរ។
លោក Pep បាននិយាយថា៖ កំឡុងពេលដែលពួកយើងរង់ចាំការកាត់សេចក្តីពី UEFA មានក្រុមចំនួន៩ក្រុមនៅ PL ពោលគឺមានក្លិប Burnley, Wolves, Leicester, Newcastle, Spurs, Arsenal, Manchester United, Liverpool, និង Chelsea គឺសុទ្ធចង់ឲ្យគេដកយើងចេញពី UCL ដោយសារពួកគេចង់បានតំណែងរបស់ពួកយើង៕