Jude Bellingham ​កីឡាករ​គោលដៅ​ Real Madrid ត្រលប់​ទៅ​អង់គ្លេស ទាំង​របួស​ជើង

Jun 3, 2023 - 00:23
 1
ចែករំលែកទៅកាន់

បន្ទាប់​បញ្ចប់​រដូវ​កាល​នៅ Bundesliga កីឡាករ​ទាំង​អស់​ក៏​បាន​ចាប់ផ្តើម​វិល​មក​ប្រទេស​កំណើត ឬ​ទៅ​ប្រទេស​ផ្សេងៗ ដើម្បី​រីករាយ​នឹង​ដំណើរ​វិស្សមកាល​រយៈ​ពេល​ខ្លី មុន​ចាត់ចែង​ការ​ចរចា​កុងត្រា ការ​ផ្ទេរ​ចេញ ឬ​ត្រៀម​សម្រាប់​ការ​ប្រកួត​ឲ្យ​ជម្រើស​ជាតិ​ពេល​ខាង​មុខ។

ងាក​មក Jude Bellingham សមាជិក​របស់​ក្លឹប Borussia Dortmund មាន​ភាគរយ​ខ្ពស់ នឹង​ផ្លាស់​ទៅ​ក្លឹប​អធិរាជ​ស Real Madrid ពេល​នេះ បាន​ត្រលប់​មក​ទឹកដី​អង់គ្លេស ជា​ទីតាំង​កំណើត តែ​ប្រទះ​ឃើញ​កីឡាករ​បាន​ជួប​បញ្ហា​របួស ត្រង់​ផ្នែក​ជង្គង់​ខាង​ស្តាំ​របស់​គេ។ នេះ​បើ​តាម​រូបភាព​ផ្តិត​បាន​ដោយ​អ្នកថតរូប Florian Groeger។

នេះ​ទាំង​ដែល​ Bellingham មិន​ទាន់​ប្រកាស​ការ​ផ្ទេរ​ទៅ​ក្លឹប​នៅ​ទឹកដី​អេស្ប៉ាញ​ផង ហាក់​ឲ្យ​តម្រុយ​អវិជ្ជមាន​ជា​មុន​បាត់​ទៅ​ហើយ។ ក៏​នាំ​ឲ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​មាន​ការ​ព្រួយបារម្ភ ខ្លាច​ក្រែង​ខ្សែ​បម្រើ​ខាង​លើ មក​ចូលរួម​នៅ​ស្តេច​ស ដូច​ករណី Eden Hazard រមែង​មាន​របួស​ញាំញី​ឥត​ឈប់ ហើយ​ធ្លាក់​ទម្រង់​ទៅ​វិញ។

យើង​មិន​ទាន់​ច្បាស់​អំពី​ការ​សម្រេច​ចរចា​បែប​ណា​ទេ ដឹង​ត្រឹម​កីឡាករ​វ័យ ១៩ ឆ្នាំ ទំនង​ចាយ​ពេល​សម្រាក​មួយ​រយៈ​សិន ហើយ​ខណៈ​នេះ ក៏​មិន​ទាន់​មាន​ដំណឹង​អ្វី​ថ្មី ដែល​ត្រូវ​មក​អាប់ដែត​ចែក​ជូន​បងប្អូន​នោះ​ដែរ៕

ប្រភព៖ BeSoccer