Mane និងខ្សែប្រយុទ្ធពីររូបទៀត ស្ថិតនៅក្នុងគម្រោងដែល Bayern Munich ត្រូវលក់ចេញ

Jun 3, 2023 - 00:28
 4
ចែករំលែកទៅកាន់

ទន្ទឹមនឹងដំណឹងភ្ញាក់ផ្អើលពាក់ព័ន្ធនឹងអនាគត Lionel Messi នៅក្នុងទីផ្សាររដូវក្ដៅនេះ ងាកទៅកាន់លីគកំពូលអាល្លឺម៉ង់ឯណោះវិញ ក៏មានក្ដីរំពឹងថា នឹងមានកីឡាករឆ្នើមត្រូវចាកចេញពី Bayern Munich ផងដែរ។

យោងតាមប្រភពជាច្រើនបានចុះផ្សាយថា ក្លិបម្ចាស់ជើងឯក Bundesliga បានត្រៀមក្នុងការលក់ Sadio Mane, Leroy Sane និង Serge Gnabry នៅក្នុងទីផ្សាររដូវក្ដៅខាងមុខ។

ទោះបីជាពួកគេបានគ្រងជើងឯកលីគកំពូលអាល្លឺម៉ង់១១រដូវកាលជាប់គ្នាក៏ពិតមែន ប៉ុន្ដែ Bayern ពុំសូវធ្វើបានល្អនោះទេសម្រាប់រដូវកាលនេះ ហើយថ្នាក់ដឹកនាំរបស់ក្លិប បានត្រៀមសម្រាប់ការរុះរើក្រុមទ្រង់ទ្រាយធំ។

Mane បានផ្លាស់ទៅចូលរួមនៅទឹកដី Allianz Arena ពីក្លិប Liverpool កាលពីរដូវក្ដៅឆ្នាំមុន ប៉ុន្ដែគេពុំបានបង្ហាញសមត្ថភាពល្អដូចនៅអង់គ្លេសឡើយ ហើយកីឡាករសេណេហ្កាល់រូបនេះ ត្រូវបានក្លិប Bayern Munich ពិន័យ ក្រោយមានការប៉ះទង្គិចគ្នាជាមួយ Sane

ហើយពេលនេះ សារព័ត៌មាន Daily Mail បានរាយការណ៍ថា កីឡាករទាំងពីររូប នឹងឈានដល់ការចែកផ្លូវគ្នាជាមួយ Bayern ជាមួយនឹងអតីតខ្សែប្រយុទ្ធក្រុមកាំភ្លើងធំ Gnabry ផងដែរ៕

ប្រភព៖ talkSPORT

សម្រួលអត្ថបទដោយ​​: vakhim