Atletico ត្រៀមយក Morata ភ្ជាប់ទៅនឹងសំណើផ្ទេរកីឡាករពី Juventus

Jun 4, 2023 - 23:51
 7
ចែករំលែកទៅកាន់

ក្លិប Atletico Madrid អាចប្រឈមនឹងភាពមមាញឹក នៅក្នុងទីផ្សារដោះដូរខាងមុខ ដោយកីឡាករក្នុងក្រុមមួយចំនួន ឈានដល់ការចាកចេញ ដែលរួមមាន Joao Felix និង Renan Lodi ដែលអ្នកទាំងពីរត្រូវបានដាក់ឱ្យក្លិបដទៃខ្ចីជើងនៅ Premier League

ក្រៅពី Felix, ខ្សែប្រយុទ្ធ Alvaro Morata ក៏មានការភ្ជាប់ទៅនឹងការចាកចេញផងដែរ ស្របពេលក្លិប AC Milan មានការចាប់អារម្មណ៍ទៅលើកីឡាករអេស្ប៉ាញរូបនេះ។

ទោះយ៉ាងណាក្ដី Morata អាចនឹងត្រលប់ទៅ Juventus វិញ ជាលើកទី៣។ បើយោងតាមប្រភពពី La Gazzetta dello Sport បានឱ្យដឹងថា Atletico កំពុងត្រៀមសម្រាប់ការបន្ថែម Morata នៅលើសំណើផ្ទេរ Dusan Vlahovic ពីក្លិបសេះបង្កង់។

កន្លងមក Vlahovic ធ្លាប់ស្ថិតនៅក្នុងការចង់បានរបស់ក្លិប Atletico ផងដែរ ហើយវាជាឱកាសល្អសម្រាប់ពួកគេ ក្នុងការទាក់ចិត្តកីឡាកររូបនេះ ដ្បិត Juve ពុំទទួលបានកៅអី UCL នោះទេ នារដូវកាលក្រោយ ហើយគេអាចនឹងចាកចេញនារដូវក្ដៅនេះ៕

ប្រភព៖ Football Espana

កែសម្រួលអត្ថបទដោយ:vakhim