គ្រូបង្វឹកទំនេរពីររូប ស្ថិតនៅក្នុងការចង់បានរបស់ PSG ដើម្បីជំនួស Galtier

Jun 6, 2023 - 01:26
 2
ចែករំលែកទៅកាន់

Paris SaintGermain បានបញ្ចប់រដូវកាលរបស់ខ្លួននៅ Ligue 1 ជាមួយនឹងបរាជ័យក្រោមថ្វីជើងរបស់ Clermont ៣-២ យ៉ាងគួរឱ្យភ្ញាក់ផ្អើល។ នេះជាការបង្ហាញខ្លួនលើកចុងក្រោយរបស់ កីឡាករចាស់វស្សា Lionel Messi និង Sergio Ramos ដែលបានឈានដល់ការផុតកិច្ចសន្យាជាមួយក្លិប។

ទន្ទឹមនឹងការចាកចេញរបស់ពួកគេ ក៏មានដំណឹងលេចឮជុំវិញការចាកចេញរបស់ អ្នកចាត់ការ Christophe Galtier ផងដែរ នេះបើយោងតាមប្រភពពី L’Equipe ហើយថ្នាក់ដឹកនាំរបស់ PSG កំពុងពិភាក្សាក្នុងការស្វែងរកគ្រូបង្វឹកថ្មី។

សារព័ត៌មានអេស្ប៉ាញ AS បានចុះផ្សាយថា អ្នកដែលមានប្រៀបក្នុងការចូលមកកាន់តួនាទីជាអ្នកចាត់ការថ្មីរបស់ PSG គឺលោក Luis Enrique ដែលទំនេរពីការងារ តាំងពីត្រូវបានបញ្ចប់តួនាទីជាគ្រូបង្គោលក្រុមជម្រើសជាតិ

PSG មិនមែនជាក្លិបតែមួយដែលចង់បានអតីតអ្នកចាត់ការរបស់ Barcelona រូបនេះទេ, ដោយក្លិបអ៊ីតាលី Napoli ក៏ចង់បានរូបលោកផងដែរ។

អ្នកទី២ ដែលអាចជាជម្រើសក្នុងការដឹកនាំនៅទឹកដី Parc des Princes គឺលោក Julian Nagelsmann ដែលត្រូវបាន Bayern Munich បណ្ដេញពីតំណែងកាលពីដើមរដូវកាលកន្លងទៅ។ គ្រូបង្វឹកវ័យក្មេងរូបនេះ អាចនឹងជួលលោក Thierry Henry​ ជាជំនួយការ បើបានមកដឹកនាំ PSG

ប្រភព៖ Be Soccer