ចាកចេញ​ពី PL មិន​ទាន់​បាន​ប៉ុន្មាន​ផង Joao Felix ត្រូវ​បាន​ក្លឹប Aston Villa ស្នើ​ហៅ​ត្រលប់​មក​វិញ

Jun 6, 2023 - 02:54
 5
ចែករំលែកទៅកាន់

បន្ទាប់​ការ​ផុត​កុងត្រា​ជាមួយ​ក្លឹប​អង់គ្លេស​តោ​ខៀវ Chelsea ហើយ​មិន​ទទួល​បាន​ការ​ទិញ​ផ្តាច់ ពោល​មិន​ស្ថិត​ក្នុង​ផែនការណ៍​លោក Mauricio Pochettino ជា​អ្នកចាត់ការ​ថ្មី ក៏ Joao Felix ត្រូវ​ត្រលប់​មក​ផ្ទះ​ចាស់ Atletico Madrid វិញ។

តែ​យ៉ាង​ណា​ក៏​ស្រាប់​មាន​ដំណឹង​កីឡាករ​ព័រទុយហ្គាល់ អាច​វិល​ទៅ​លីគ​កំពូល Premier League ម្តង​ទៀត បន្ទាប់​ទទួល​បាន​សំណើ​ចាប់​អារម្មណ៍​ចង់​នាំ​យក​ពី​សំណាក់​ក្លឹប Aston Villa ដែល​បាន​កៅអី​វគ្គ Play-off ពាន Europa Conference League ទៀត​នោះ។

តាម​សារព័ត៌មាន Daily Express ចុះ​ផ្សាយ ក្លឹប​ម្ចាស់ដី Villa Park បាន​កំពុង​ចាប់​អារម្មណ៍​លើ​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ក្រហម​ស AT Madrid ហើយ​ចង់​ចរចា​នាំ​យក​ Felix មក​ចូលរួម តែ​មិន​ច្បាស់​ជា​កុងត្រា​ខ្ចី​ជើង​ដូច​កាល Chelsea ធ្លាប់​បាន​ធ្វើ​ ឬ​ចរចា​ទិញ​ពេញ​ថ្លៃ​នោះ​ទេ។ បើ​តាម​ហាងឆេង​តម្លៃ​ខ្លួន កីឡាករ​វ័យ ២៣ ឆ្នាំ អាច​ថ្លៃ​ដល់ ៥០ លាន​អឺរ៉ូ។

គួរ​ឲ្យ​ដឹង​ថា តាម​ពិត​ទៅ Felix ហាក់​មាន​ចិត្ត​ចង់​បន្ត​នៅ Chelsea ក៏​អះអាង​ពិត​ជា​ចង់​បន្ត ទាស់​ត្រង់ Pochettino មិន​ចាប់​ចិត្ត​លើ​គុណភាព​របស់​គេ។ រដូវ​កាល​ចាស់ ២០ ប្រកួត រក​បាន ៤ គ្រាប់ ឈរ​ជើង​បាន​ជាង ១ ០០០ នាទី​ឲ្យ​ក្លឹប។ ចាំ​មើល​ការ​សម្រេច​ចិត្ត​ជា​ថ្មី តើ​គេ​នឹង​វិល​មក​ដី​អង់គ្លេស​ម្តង​ទៀត​ឬ​បែប​ណា ជាមួយ Aston Villa?

ប្រភព៖ Daily Express