Mbappe បង្ហើបចង់ឃើញ Man City ឈ្នះពាន UCL នៅរដូវកាលនេះ

Jun 6, 2023 - 10:22
 4
ចែករំលែកទៅកាន់

ថ្មីៗនេះ ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម PSG កីឡាករ Kylian Mbappe ត្រូវបានគេប្រទះឃើញចូលរួមទស្សនាការប្រកួតប្រណាំងរថយន្ត Spanish Grand Prix ក្នុងទីក្រុង Barcelona ដោយគេត្រូវបានសួរនាំពីក្រុមដែលខ្លួនចង់ឱ្យឈ្នះពានរង្វាន់ Champions League រវាង Manchester City និង Inter Milan នៅទីក្រុងអ៊ីស្តង់ប៊ុល នាពេលខាងមុខ។

យ៉ាងណាមិញខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ បាននិយាយប្រាប់ទៅកាន់ Sky Sports ថា ៖  វគ្គផ្តាច់ព្រ័ត្រ Champions League នឹងអស្ចារ្យណាស់ ហើយខ្ញុំនឹងមើលវា ខ្ញុំគិតថា Manchester City នឹងជាអ្នកឈ្នះវា 

គួរឱ្យដឹងថា បើទោះបីជាមានការខកចិត្តមួយផ្សេងទៀត នៅក្នុងពាន UCL នៅឆ្នាំនេះក៏ដោយ ប៉ុន្តែ PSG នៅតែអាចការពារតំណែងជើងឯកលីគរបស់ខ្លួន ហើយកំពុងដាក់គោលដៅធំ ក្នុងការប្រជែងយកពានទ្វីបអឺរ៉ុបជាថ្មីម្តងទៀត នៅរដូវកាលក្រោយ ។

ជម្រាបជូនផងដែរថា Mbappe បានបញ្ចប់រដូវកាលទៅ ក្នុងនាមជាអ្នករកគ្រាប់បាល់បញ្ចូលទីច្រើនបំផុត របស់ក្របខ័ណ្ឌ Ligue 1 ដោយអាចរកបាន ២៩ គ្រាប់ ពីការបង្ហាញខ្លួនទាំងអស់ ៕

ប្រភព: Besoccer

សម្រួលអត្ថបទ:vakhim