Hazard មានជម្រើសពីរដើម្បីបន្ដអាជីព ក្រោយចែកផ្លូវជាមួយ Real Madrid

Jun 8, 2023 - 12:32
 3
ចែករំលែកទៅកាន់

បន្ទាប់ពីចំណាយអស់រយៈពេល៤ឆ្នាំនៅ Santiago Bernabeu, កីឡាករបែលហ្ស៊ិក Eden Hazard កំពុងស្វែងរកគោលដៅថ្មី នៅក្នុងអាជីពបាល់ទាត់របស់ខ្លួន ក្រោយក្លិបបានប្រកាសពីការចាកចេញរបស់ខ្សែប្រយុទ្ធរូបនេះ ជាមួយ Marco Asensio, Mariano និង Karim Benzema

ក្លិប និងកីឡាកររូបនេះ បានឈានដល់ការព្រមព្រៀងបញ្ចប់កុងត្រា ដែលមានន័យថា Hazard នឹងចាកចេញដោយពុំមានតម្លៃផ្ទេរ សម្រាប់ក្លិបបន្ទាប់ដែលគេនឹងចូលរួម។

នៅតួកគី មានក្លិបចំនួនពីរកំពុងចាប់អារម្មណ៍លើ Hazard បើទោះបីជាគេពុំសូវបានបង្ហាញខ្លួននៅក្នុងការប្រកួតនារដូវកាលនេះក៏ដោយ។ ក្លិប Fenerbahce និង Galatasaray ត្រូវបានរាយការណ៍ថា បានកំណត់គោលដៅក្នុងការនាំយក អតីតកីឡាករជម្រើសជាតិបែលហ្ស៊ិករូបនេះ សម្រាប់រដូវកាលថ្មីខាងមុខ។

កីឡាករធ្លាប់មានកេរ្ដិ៍ឈ្មោះនៅអឺរ៉ុបដូចជា Mauro Icardi, Dries Mertens និង Juan Mata ជាដើម បានប្រកបអាជីពនៅក្លិបតួកគី ហើយ Hazard អាចនឹងពិចារណានៅលីគនេះផងដែរ ដើម្បីស្ដារអាជីពរបស់ខ្លួនឡើងវិញ៕

ប្រភព៖ Be Soccer