ទើបយកបាន Benzema មិនអស់ចិត្ត ពេលនេះក្លិប Al Ittihad ចង់បានខ្សែបម្រើពីររូបនៅ PL បន្ថែមទៀត

Jun 8, 2023 - 12:39
 3
ចែករំលែកទៅកាន់

ក្លិបអ្នកមានអារ៉ាប៊ី សាអ៊ូឌីត Al Ittihad បានប្រកាសពីការផ្ទេរចូលខ្សែប្រយុទ្ធ Karim Benzema បន្ទាប់ពីកីឡាករបារាំងរូបនេះ ត្រូវបានប្រកាសថា នឹងមិនបន្ដរួមរស់នៅក្លិប Real Madrid​ ទៀតនោះទេ។ ប៉ុន្ដែមហិច្ឆតារបស់ក្លិបអារ៉ាប់មួយនេះ មិនបញ្ចប់ត្រឹមនេះឡើយ។

ក្លិបនៃក្របខណ្ឌ Saudi Pro League បានទាក់ទងផ្ដល់សំណើរយៈពេល២ឆ្នាំសម្រាប់ ខ្សែបម្រើ N’Golo Kante ដោយផ្ដល់ឱ្យកម្រៃដល់រូបគេ ១០០លានអឺរ៉ូក្នុងមួយរដូវកាល។

ហើយបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Cadena Ser បានឱ្យដឹងថា ក្លិបខាងលើ បានទាក់ទងទៅកាន់កីឡាករឆ្នើមនៅអឺរ៉ុបមួយរូបបន្ថែមទៀត ដើម្បីមកពង្រឹងក្រុមបន្ថែម ក្រោយទើបគ្រងជើងឯកលីគកំពូលអារ៉ាប៊ី សាអ៊ឌីត។

ខ្សែបម្រើ Ilkay Gundogan ក៏ស្ថិតនៅក្នុងការចាប់អារម្មណ៍ពី Al Ittihad ផងដែរ ប៉ុន្ដែបញ្ហាត្រង់ថា កីឡាករអាល្លឺម៉ង់រូបនេះ ចង់ទៅចូលរួមក្លិប Barcelona ជាង។ ទោះយ៉ាងណាក្ដី អនាគតរបស់ Gundogan មិនទាន់ត្រូវបានធានានោះទេ នៅ Camp Nou ដោយត្រូវរង់ចាំមើល ស្ថានភាពហិរញ្ញវត្ថុរបស់ Barca ផងដែរ៕

ប្រភព៖ Be Soccer