ដល់ម្លឹងផង! អ្នកគាំទ្រ PSG ថា Messi និង Neymar លេងបាល់មិនស្មើនឹង ២៥% នៃកីឡាកររូបនេះផង

Feb 15, 2023 - 14:06
Feb 15, 2023 - 14:07
 90
ចែករំលែកទៅកាន់

អ្នកគាំទ្រក្លិប Paris Saint Germain បានបង្ហោះសារលើកសរសើរ កីឡាករឆ្នើម Kylian Mbappe ក្រោយពីក្រុមពួកគេប្រកួតចាញ់ Bayern Munich កាលពីយប់មិញនេះ។

ជាការពិតណាស់ នៅក្នុងជំនួប UCL កាលពីរាត្រីកន្លងទៅនេះ ក្លិប PSG បានបើកកីឡដ្ឋាន Parc de Princes របស់ខ្លួនស្វាគមន៍ក្លិប Bayern ហើយត្រូវបានបរាជ័យក្នុងលទ្ធផល ១-០។ យ៉ាងណាមិញ អ្នកគាំទ្រហាក់បីដូចជាមិនសប្បាយចិត្តនោះទេ ដោយពួកគេរំពឹងថាបើមាន Mbappe ជាជម្រើសដំបូង លទ្ធផលក្រុមប្រហែលជាល្អជាងនេះ។

អ្នកគាំទ្រ PSG ម្នាក់បានបង្ហោះលើបណ្តាញសង្គម Twitter ថា៖ សមត្ថភាព Mbappe តែ ២៥%ទេ តែល្អជាង Messi  នឹង Neymar ដាច់៕