Antonio Conte និយាយថាក្លិបគួរតែមានដំណោះ​ស្រាយ​អ្វីមួយ បើ​មិន​ចង់​ជួបរឿងអាក្រក់

Dec 27, 2022 - 20:31
Feb 1, 2023 - 02:45
 53
ចែករំលែកទៅកាន់

លោក Antonio Conte បានទទូចថាក្រុម Tottenham របស់គាត់ត្រូវតែស្វែងរកដំណោះស្រាយ បន្ទាប់ពីបានមកពីខាងក្រោយដើម្បីចែកគ្នាម្នាក់មួយពិន្ទុជាមួយ Brentford ក្រោយចប់ការប្រកួតក្នុងលទ្ធផល 2:2 នៅកីឡដ្ឋាន Gtech Community Stadium។

គ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Harry Kane និង Pierre-Emile Hojbjerg នៅក្នុងការវាយបករបស់ Spurs ចុងម៉ោង បានធានាមួយពិន្ទុសម្រាប់ក្រុមរបស់លោក Conte ប៉ុន្តែ Conte បែរជាមិនសប្បាយចិត្តបន្ទាប់ពីការប្រកួតទៅវិញ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួត អ្នកចាត់ការទូទៅរូបនេះបានពន្យល់ថា “ខ្ញុំត្រូវតែសប្បាយចិត្ត ដោយសារតែយើងលេងនៅតង់ទីពីរ ថាមពល ចំណង់ និងកម្លាំង ហើយនៅពេលដែលអ្នកលេងបែបនេះ អ្នកបង្កើតបញ្ហា។ វាមានសារៈសំខាន់ណាស់ក្នុងការមានស្ថិរភាពសម្រាប់ក្រុមដែលចង់ព្យាយាមរក្សាទីតាំងដ៏ល្អនៅក្នុងតារាង។ ការបណ្តោយ​ឱ្យ​មាន​គ្រាប់​បាល់​ច្រើន យើង​ត្រូវ​តែ​មានការការពារឱ្យ​បាន​ល្អ  យើងត្រូវស្វែងរកដំណោះស្រាយ"