អ៊េមណាស់ម្នាក់ហ្នឹង! Saha ថា កីឡាករ Man Utd រូបនេះជា កីឡាករល្អបំផុតលើលោក

Feb 15, 2023 - 14:24
Feb 15, 2023 - 14:40
 68
ចែករំលែកទៅកាន់

កីឡាករ Louis Saha របស់ Crystal Palace បានស្ញើចសរសើរថា  កីឡាករ Marcus Rashford ជាខ្សែប្រយុទ្ធដ៏ឆ្នើមបំផុតក្នុងពេលបច្ចុប្បន្ន។

ជាក់ស្តែងយើងឃើញហើយថា Rashford បានបង្ហាញសមត្ថភាពខ្លាំងគួរឲ្យកត់សម្គាល់សម្រាប់ Man Utd បន្ទាប់ពីប្រកួត WC ចប់មកនេះ។ Rashford បានជួយស្រោចស្រង់ Man Utd បានច្រើន ហើយក្នុងរដូវកាលនេះគេរកគ្រាប់បាល់បាន ១៣គ្រាប់ហើយ សម្រាប់ក្រុម។

លោក Saha បាននិយាយថា៖ ខ្ញុំជឿជាក់ថា Rashford បច្ចុប្បន្នគឺជា ខ្សែប្រយុទ្ធម្នាក់ ដែលល្អបំផុតក្នុងអឺរ៉ុប។ ការអភិវឌ្ឍខ្លួនរបស់គេក្នុងរដូវកាលនេះ បានជួយឲ្យគេប្រែពីកីឡាករដែលរកអនាគតសឹងមិនឃើញ ទៅជាកីឡាករដែលមានអនាគតល្អឥតខ្ចោះ៕