តើ Greenwood នឹងអាចត្រលប់មកជួយក្រុម Man Utd វិញ នៅពេលណា?

Feb 15, 2023 - 19:53
Feb 15, 2023 - 19:55
 49
ចែករំលែកទៅកាន់

យោងទៅតាមរបាយការណ៍បានឲ្យដឹងថា បន្ទាប់ពីរឿងក្តីរបស់ Mason Greenwood ត្រូវបានដោះស្រាយបានដោយសន្តិវិធី ពោលគឺគេបានរួចទោសពីបទចោទប្រកាន់ទាំងអស់ដែល ទាក់ទងនឹងរឿងក្តី ពីសំណាក់តុលាការនៃចក្រភពអង់គ្លេស។

គួរបញ្ចាក់ផងដែរថា អស់រយៈពេលមួយឆ្នាំហើយ ដែល Greenwood ត្រូវបានជាប់ឃុំឃាំង ពីបទរំលោភ និង គម្រាមសម្លាប់ទៅលើមិត្តស្រីរបស់ខ្លួន។

បើយោងទៅតាមសារកាសែត Dailymail បានបញ្ជាក់ឲ្យដឹងថា ទោះបីជារួចផុតទោសក្តី ក៏ប៉ុន្តែ Greenwood នៅតែមិនអាចត្រលប់មកចូលរួមជាមួយ Man Utd វិញបាននោះទេ នៅក្នុងរដូវកាលនេះ ដោយក្លិបពុំទាន់សម្រេចពីអនាគតគេនៅឡើយទេ​ ដូច្នេះការវិលត្រលប់មកកាន់ទីលានវិញរបស់គេ គឺនៅមានភាពស្រពិចស្រពិលនៅឡើយ៕