អីយ៉ាស់! លេចឮថា R.Madrid ចង់បាន កីឡាករ Man Utd រូបនេះ

Feb 17, 2023 - 21:50
Feb 17, 2023 - 21:50
 126
ចែករំលែកទៅកាន់

យោងទៅតាមរបាយការណ៍បានឲ្យដឹងថា ក្លិប Real Madrid កំពុងចាប់ចិត្តចង់បានខ្សែការពារស្លាបរបស់ Manchester United គឺកីឡាករ Diogo Dalot។

គួរឲ្យបញ្ចាក់ផងដែរថា Dalot នៅសល់កុងត្រាជាមួយ Man Utd តែមួយឆ្នាំទៀតប៉ុណ្ណោះជាមួយ Man Utd ក៏ប៉ុន្តែយ៉ាងណាមិញ គេក៏នៅតែជាតួអង្គដ៏សំខាន់ម្នាក់ផងដែរ នៅក្រោមការដឹកនាំរបស់ លោក Erik Ten Hag។

បើយោងទៅតាមសារកាសែត AS បានចុះផ្សាយឲ្យដឹងថា ក្លិប R.Madrid បានសម្លឹងឃើញសមត្ថភាពរបស់ Dalot ដើម្បីមកជំនួសកន្លែងរបស់ Carvajal ដោយហេតុ Carvajal កំពុងចូលវ័យជ្រេ ស្របពេលដែល Dalot ជាកីឡាករវ័យក្មេងនៅមានអាយុត្រឹម២៣ឆ្នាំ តែពោរពេញទៅដោយបទពិសោធន៍៕