ប្រធានធនាគារដ៏ធំបំផុតមួយរបស់កាតា Qatar Islamic Bank បានបញ្ជាក់ថា លោកបានដាក់សំណើដេញថ្លៃទិញយក Manchester United
លោក Sheikh Jassim bin Hamad Al Thani ដែលជាប្រធានធនាគារដ៏ធំបំផុតមួយរបស់កាតា គឺធនាគារ Qatar Islamic Bank បានបញ្ជាក់ថា លោកបានដាក់សំណើដេញថ្លៃទិញយក Manchester United ។
សេចក្តីថ្លែងការណ៍ដែលបញ្ជាក់ពីការដេញថ្លៃពី Al Thani បាននិយាយថា «ថ្ងៃនេះ Sheikh Jassim Bin Hamad Al Thani បានបញ្ជាក់ពីការដាក់ដេញថ្លៃរបស់គាត់សម្រាប់ 100 ភាគរយនៃក្លឹបបាល់ទាត់ Manchester United»
«គម្រោងនៃការដេញថ្លៃនេះ នឹងតបស្នងនូវក្លឹបទៅកាន់អតីតភាពរុងរឿងរបស់ខ្លួនទាំងក្នុង និងក្រៅទីលាន ហើយអ្វីទាំងអស់នឹងស្វែងរកកន្លែងសម្រាប់អ្នកគាំទ្រនៅបេះដូងនៃក្លឹបបាល់ទាត់ Manchester United ម្តងទៀត»
«ការដេញថ្លៃនេះនឹងទូទាត់ទាំងស្រុងតាមរយៈមូលនិធិ Nine Two Foundation របស់ Sheikh Jassim ដែលនឹងស្វែងរកការវិនិយោគនៅក្នុងក្រុមបាល់ទាត់ មជ្ឈមណ្ឌលហ្វឹកហាត់ កីឡដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធធំៗ បទពិសោធន៍ពីអ្នកគាំទ្រ និងសហគមន៍ ដែលក្លឹបបានផ្គត់ផ្គង់»
«ចក្ខុវិស័យនៃការដេញថ្លៃ គឺដើម្បីឱ្យក្លឹបបាល់ទាត់ Manchester United មានភាពល្បីល្បាញខាងផ្នែកកីឡាបាល់ទាត់ ហើយត្រូវបានចាត់ទុកថាជាក្លឹបបាល់ទាត់ដ៏អស្ចារ្យបំផុតនៅក្នុងពិភពលោក។ ព័ត៌មានលម្អិតបន្ថែមនៃការដេញថ្លៃនឹងត្រូវបានចេញផ្សាយនៅពេលសមស្រប ប្រសិនបើដំណើរការដេញថ្លៃកើតឡើង»