Kane ប្តេជ្ញាបំបែកកំណត់ត្រាបន្ថែមទៀតនៅអាល្លឺម៉ង់

Mar 11, 2024 - 18:52
Mar 11, 2024 - 22:04
 18
ចែករំលែកទៅកាន់

ខ្សែប្រយុទ្ធ Harry Kane របស់ក្លិប Bayern បាននិយាយថារូបគេកំពុងតែរីករាយគ្រប់ពេល​​​នៅក្នុងទឹកដីអាល្លឺម៉ង់ និងមានបំណងចង់បំបែកកំណត់ត្រាបន្ថែមទៀតនៅទីនេះ បន្ទាប់ពីរកបាន​ Hat-Trick (៣គ្រាប់) នាការប្រកួតក្រុម  Bayern Munich បានយកឈ្នះ Mainz 05 រហូតដល់់ ៨-១ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤..។ 

ប្រធានក្រុមជម្រើសជាតិអង់គ្លេសវ័យ ៣០ ឆ្នាំខាងលើនេះ បានក្លាយជាកីទ្បាករដំបូងគេដែលរកបាន Hat-Trick (៣គ្រាប់) ចំនួន ៤ លើកក្នុងរដូវកាលដំបូងនៅក្របខណ្ឌលីគកំពូលអាល្លឺម៉ង់ Bundesliga នារដូវកាល​ ២០២៣-២៤។  បច្ចុប្បន្ននេះ  Harry Kane រកបាន ៣៦ គ្រាប់ និងបង្ហាញខ្លួនរាល់ប្រកួតទាំងអស់ក្នុងរដូវកាលនេះ សម្រាប់ក្រុម Bayern Munich ខណៈដែលរូបគេក៏បានបំបែកកំណត់ត្រាអតីតខ្សែប្រយុទ្ធ  Uwe Seeler របស់ក្លិប Hamburg ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងមុនគេនៅក្របខណ្ឌកំពូលអាល្លឺម៉ង់ Bundesliga ផងដែរ ពោលគឹរហូតដល់ ៣០ គ្រាប់ឯណោះ។  Harry Kane ក៏កំពុងដើរគន្លងតាមកំណត់ត្រារបស់ខ្សែប្រយុទ្ធ Robert Lewandowski ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅក្របខណ្ឌលីគកំពូលអាល្លឺម៉ង់ Bundesliga កាលពីរដូវកាល ២០២០-២១ ដែលរកបាន ៤១ គ្រាប់ឯណោះក្នុង ១ រដូវកាល។ 

យ៉ាងណា បន្ទាប់ពីរកបាន Hat-Trick នាជំនួបខាងលើនេះ Harry Kane ត្រូវបានអ្នកកាសែតសួរថា តើលោកមានអារម្មណ៍យ៉ាងណាក្នុងការបំបែកកំណត់ត្រានៅប្រទេសអាល្លឺម៉ង់?​ Kane ឆ្លើយតបថា៖  «ខ្ញុំរីករាយនឹងការលេងរាល់ការប្រកួតសម្រាប់ក្លិបនេះ។ នៅសល់ការប្រកួតជាច្រើនទៀត ខ្ញុំសង្ឃឹមថាខ្ញុំនឹងបំបែកកំណត់ត្រាចាស់ទាល់តែបាន។ មនុស្សជាច្រើនងថាខ្ញុំអាចរកគ្រាប់បាល់បាន ហើយសង្ឃឹមថាខ្ញុំនឹងផ្តល់ឱ្យពួកគេវិញ»។  Harry Kane បន្តទៀតថា៖ «ពួកគេ ( Leverkusen) គឺជាក្រុមដែលត្រូវបានគេមើលឃើញថាអាចឈ្នះពានលីករដូវកាលនេះ។ យើងត្រូវព្យាយាម និងឈ្នះរាល់ការប្រកួតដែលនៅសល់ ព្រោះនេះជាចុងបញ្ចប់នៃរដូវកាល។ Bayern ត្រូវការរក្សាសម្ពាធលើ Leverkusen ដោយសង្ឃឹមថាគូប្រជែងដណ្តើមពាននឹងខាតបង់ពិន្ទុខ្លះនៅក្នុងការប្រកួតលីកចំនួន១០ ដែលនៅសល់របស់ពួកគេ។»

គួរបញ្ជាក់ថា ជ័យជម្នះលើខាងនេះរបស់ក្លិប Bayern Munich នៅតែធ្វើឱ្យពួកគេនៅគម្លាតពីក្រុមកំពូលតារាង Bundesliga គឺ Bayer Leverkusen ចំនួន ១០ ពិន្ទុដដែល បន្ទាប់ពីពួកគេបានយកឈ្នះលើ Wolfsburg ២-០ កាលពីយប់មិញ ស្របពេលការប្រកួតលីគកំពូលអាល្លឺម៉ង់ នៅសល់ ៩ ប្រកួតទៀតប៉ុណ្ណោះ..៕

ប្រភព៖​ Reuter