Premier League បរាជ័យលើកិច្ចព្រមព្រៀងផ្តល់មូលនិធិ EFL

Mar 12, 2024 - 17:13
 7
ចែករំលែកទៅកាន់

បន្ទាប់ពីកិច្ចប្រជុំ កាលពីថ្ងៃ១១ ខែមីនា ឆ្នាំ២០២៤ ក្របខណ្ឌបាល់ទាត់ Premier League បានទទួលរងនូវការខកចិត្តយ៉ាងខ្លាំង ដោយសារតែក្លិបមួយចំនួនបានច្រានចោលសំណើរបស់ពួកគេសម្រាប់ការទូទាត់ហិរញ្ញវត្ថុជាង១,១លានដុល្លារសម្រាប់លីគបាល់ទាត់អង់គ្លេស( EFL) ។ 

ប្រព័ន្ធហិរញ្ញវត្ថុថ្មី ដែលទំនងជាផ្អែកលើគំរូរបស់ UEFA ដើម្បីជំនួសច្បាប់ប្រាក់ចំណេញ និងនិរន្តរភាព (PSR) នាពេលបច្ចុប្បន្ន ដែលអនុញ្ញាតឱ្យក្លិបខាតបង់អតិបរមាដែលអនុញ្ញាតឱ្យមានការខាតបង់អតិបរមា ១៩លានដុល្លារ ឬ  ជាង១៣៤ លានដុល្លារអាស្រ័យលើការផ្តល់មូលនិធិរបស់ម្ចាស់ក្នុងរយៈពេល៣ ឆ្នាំ។ ប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសបានរាយការណ៍ថា លីគបានបរាជ័យក្នុងការយល់ព្រមលើដំណោះស្រាយហិរញ្ញវត្ថុថ្មីនៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃ១១ ខែមីនា ឆ្នាំ២០២៤ ខណៈដែលការបោះឆ្នោតដែលបានគ្រោងទុកត្រូវលុបចោល នៅពេលដែលគេដឹងច្បាស់ថាវានឹងមិនទទួលបានសំឡេងភាគច្រើន នៃក្លិបចំនួន ១៤..។

UEFA បានណែនាំរួចហើយនូវការផ្លាស់ប្តូរសម្រាប់រដូវកាលនេះ ដែលភ្ជាប់ការចំណាយទៅនឹងប្រាក់ចំណូល។ ច្បាប់ (PSR)ដែលធ្វើឱ្យក្លិប Everton ត្រូវបានកាត់ ៦ ពិន្ទុក្នុងរដូវកាលនេះ ហើយប្រឈមមុខនឹងការចោទប្រកាន់បន្ថែមទៀត ស្រដៀងក្លិប Nottingham ផងដែរ។ លើសពីនេះក្លិប Leicester, Chelsea និង Newcastle ក៏ត្រូវបានគេគិតថាជិតឈានដល់ការបំពានច្បាប់នេះផងដែរ ក្នុងរដូវកាលនេះ ខណៈដែលក្លិបផ្សេងទៀតត្រូវបានបង្ខំឱ្យទប់ការចំណាយផ្ទេររបស់ពួកគេដើម្បីអនុវត្តតាម។ ជំនួសឱ្យការបរាជ័យនេះ ក្លិបទាំង ២០ បានជ្រើសរើសយកការផ្តល់អាទិភាពលើការផ្លាស់ប្តូរច្បាប់ប្រាក់ចំណេញ និងនិរន្តរភាពរបស់ពួកគេ មុនពេលបោះឆ្នោតលើអ្វីដែលគេហៅថាកិច្ចព្រមព្រៀងថ្មីសម្រាប់បាល់ទាត់ ដែលឥឡូវនេះអាចត្រូវបានបង្ខំដោយរដ្ឋាភិបាល។ 

សេចក្តីថ្លែងការណ៍របស់ Premier League បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំម្ចាស់ភាគហ៊ុននៅ Premier League កាលពីថ្ងៃចន្ទ ក្លិបបានយល់ព្រមផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងការអនុវត្តប្រព័ន្ធហិរញ្ញវត្ថុទូលាយថ្មីមួយ ។ បន្ថែមពីនេះ ការកំណត់អាទិភាពនេះវានឹងផ្តល់ភាពប្រាកដប្រជាសម្រាប់ក្លិបទាក់ទងនឹងផែនការហិរញ្ញវត្ថុនាពេលអនាគតរបស់ពួកគេ ហើយនឹងធានាថា Premier League អាចរក្សាការវិនិយោគឈានមុខគេលើពិភពលោកដែលមានស្រាប់សម្រាប់គ្រប់កម្រិតនៃការប្រកួត៕

ប្រភព៖ BBC