សមាគមបាល់ទាត់កាមេរូនព្យួរកីឡាករចំនួន ៦២នាក់ ដោយសារតែកំហុសរឿងបន្លំអាយុ
(បាល់ទាត់)៖ សមាគមបាល់ទាត់កាមេរូន (FECAFOOT) បានសម្រេចមិនឱ្យកីឡាករចំនួន ៦២ នាក់មានសិទ្ធិចូលរួមប្រកួតក្នុងវគ្គ Play-off នាពេលខាងមុខ សម្រាប់លីគបាល់ទាត់កំពូល Cameroon MTN Elite One ដោយសារតែពួកគេបាននិយាយកុហក់ពីអាយុពិតប្រាកដ..។ ក្លិបដែលមានកីឡាករជាប់បម្រាមឥឡូវមានពេល ៧២ ម៉ោងដើម្បីប្តឹងឧទ្ធរណ៍លើការសម្រេចនេះ។
កីឡាករម្នាក់ក្នុងចំណោមកីឡាករដែលត្រូវហាមឃាត់គឺ Wilfried Nathan Doualla ដែលបានបង្កឱ្យមានការភ្ញាក់ផ្អើលនៅក្នុងការប្រកួតពានរង្វាន់អឺរ៉ុប AFCON កាលពីដើមឆ្នាំនេះ នៅពេលដែលអ្នកគាំទ្របានរកឃើញថារូបគេមានអាយុ ១៧ឆ្នាំ។ អ្នកគាំទ្របាល់ទាត់មានការភ្ញាក់ផ្អើលជាខ្លាំង ដោយរូបរាងរបស់ Doualla ហាក់ដូចជាធំជាងអាយុ..។
អ្នកគាំទ្រនៅប្រទេសអង់គ្លេសបានប្រៀបធៀប Doualla ទៅនឹង Luke Littler ដែលជាតារាបាល់ទាត់វ័យជំទង់ដែលមើលទៅហាក់ដូចជារូបគេមានអាយុ ៣០ឆ្នាំ។ Douala ដែលឥឡូវនេះត្រូវបានព្យួរពីការលេងឱ្យ Victoria United គឺជាសមាជិកវ័យក្មេងបំផុតនៃក្រុមកីឡាករ ២៧ នាក់របស់គ្រូបង្វឹក Rigobert Song នៅពានរង្វាន់ AFCON ។
សូមបញ្ជាក់ថា ប្រទេសកាមេរូន ត្រូវបានរង្គោះរង្គើដោយរឿងអាស្រូវពាក់ព័ន្ធទៅនឹងអាយុកីឡាករ ខណៈដែលកីឡាករចំនួន ៣២នាក់ដែលត្រូវបានកោះហៅទៅការប្រកួតអាយុក្រោម ១៧ឆ្នាំបានបរាជ័យនៅក្នុងការធ្វើតេស្តអាយុ ដោយរកឃើញថាពួកគេមានអាយុច្រើនជាងអ្វីដែលគេអះអាង៕
ប្រភព៖ Daily Star