Eden Hazard ថ្លែងសុន្ទរកថាគួរឱ្យអស់សំណើច នៅវិមានកិត្តិយស Lille
តារាបាល់ទាត់ឆ្នើមបែលហ្ស៊ិក ដែលបានចូលនិវត្តន៍ពីសមរភូមិវាលស្មៅ កាលពីខែតុលាឆ្នាំមុន ត្រូវបានអតីតក្លិប Lille ផ្តល់កិត្តិយសដោយដាក់រូបរបស់គេនៅទីលានហ្វឹកហាត់នៅ Domaine de Luchin ដើម្បីជាការតបស្នងសងគុណដល់ស្នាដៃរបស់គេ។
Lille បានចែករំលែកវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីចុងសប្តាហ៍ ហើយក្នុងព្រឹត្តិការណ៍នោះ Hazard បាននិយាយអំពីការសរសើរនិងផ្តល់គុណតម្លៃរបស់ក្លិបចំពោះអតីតតារាបាល់ទាត់របស់ពួកគេ។
Eden Hazard បាននិយាយថា៖ «ខ្ញុំមានរឿងតែមួយដែលត្រូវនិយាយ។ នេះគឺជាទីលានរបស់ Eden Hazard។ ដូច្នេះវាគ្មានកន្លែងហាត់ប្រាណ គ្មានកន្លែងរត់។ វាគ្រាន់តែជាងកន្លែងលេងបាល់ និងធ្វើឱ្យបាក់កជើង។»
កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះត្រូវបានគេចាត់ទុកថាជាកីឡាករដ៏អស្ចារ្យបំផុតមិនធ្លាប់មាននៅក្នុងក្លិបLille ដែលជាហេតុធ្វើឱ្យក្លិបនេះធ្វើវិមានថ្មមួយដាក់រូបរបស់គេនៅជាប់នឹងកន្លែងហ្វឹកហាត់។
ប្រភព៖ Daily Mail