តើក្លិបណាលើកពាន EPL ក្នុងករណីពិន្ទុ និងគ្រាប់បាល់ GD ស្មើគ្នា?
English Premier League
ការប្រកួតប្រជែងដណ្តើមពានរង្វាន់ Premier League រដូវកាលនេះ គឺជាការប្រកួតដ៏ល្អបំផុតមួយក្នុងប្រវត្តិសាស្ត្រ ហើយវាមានសក្តានុពលក្លាយជាការប្រកួតដ៏អស្ចារ្យបំផុតមិនធ្លាប់មាននៅក្នុងលីគកំពូលនេះ។ ការចែករំលែកម្នាក់មួយពិន្ទុរវាងក្លិប Liverpool និង Manchester City កាលពីថ្ងៃអាទិត្យ បានបើកផ្លូវឱ្យ Arsenal មានពិន្ទុកាន់តែប្រកៀកក្រុមកំពូលតារាង Liverpool ខណៈក្លិបលេខ២ Man City តាមពីក្រោយតែ ១ ពិន្ទុប៉ុណ្ណោះ។
ទោះបីនៅសល់ ១០ ប្រកួតទៀតក៏ដោយ ភាពប្រដេញគ្នារបស់ពួកគេ បានលើកឡើងនូវសេណារីយ៉ូ ដែលមិនទំនងជាកើតឡើងមួយថាក្រុមទាំងបីអាចនឹងបញ្ចប់រដូវកាលជាមួយនឹងកំណត់ត្រាដូចគ្នា។
យ៉ាងណា ប្រសិនបើក្រុម Arsenal, Liverpool និង City មានភាពស្មើគ្នាទៅលើពិន្ទុ ស្មើគ្នាទៅលើគ្រាប់បាល់ស៊ុតបញ្ចូលទី (GF goal for ) និងគ្រាប់បាល់របូត (GA goal Against) របស់ក្រុមនីមួយៗដែលគេហៅថា GD (goal difference ) នោះមានន័យថាជើងឯកនឹងត្រូវបានសម្រេចដោយផ្អែកលើកំណត់ត្រាជួបគ្នារវាងក្រុមទាំងពីរ។
ទន្ទឹមនឹងនោះដែរ Liverpool មានការប្រកួតស្មើ២លើក ក្នុងផ្ទះទល់នឹងក្រុមផ្សេងទៀត ក៏ដូចជាការប្រកួតស្មើជាមួយក្រុមរបស់លោក Pep Guardiola នៅកីឡដ្ឋាន Etihad ផងដែរ ។